អារ៉ាប់ប៊ីសាអូឌីត៖ យន្តហោះគ្មានមនុស្សបើកវាយប្រហារអាកាសយានដ្ឋាន

ចែករំលែក៖

កាលពីថ្ងៃទី ២១ខែកុម្ភៈ សម្ព័ន្ធយោធា ដឹកនាំដោយ អារ៉ាប៊ីសាអូឌីត បានប្រកាសថា មានមនុស្ស ១៦នាក់រងរបួស ក្នុងពេលយន្តហោះគ្មានមនុស្សបើកវាយប្រហារអាកាសយានដ្ឋានក្នុងទីក្រុង Jazan ។ យន្តហោះគ្មានមនុស្សបើកនោះបញ្ជារដោយក្រុមឧទ្ទាមហ៊ូធីនៅក្នុងប្រទេសយេម៉ែន។ នេះជាការវាយប្រហារលើកទីពីរហើយទៅលើអាកាសយាន្ឋានរបស់អារ៉ាប់ប៊ីសាអូឌីត ក្នុងរយៈពេល ២សប្តាហ៍កន្លងមក។ សារព័ត៌មាន Saudi Arabia បនផ្សាយថា យន្តហោះគ្មានមនុស្សបើកមួយគ្រឿងបានបានបាញ់រ៉ុក្កែតទៅលើអាកាសយានដ្ឋាន King Abdullah ស្ថិតនៅតំបន់ Jazan ប៉ុន្តែរ៉ុក្កែតក៏ត្រូវប្រព័ន្ធការពារបាញ់កម្ទេច បង្កឲ្យមានបំណែកជាច្រើនធ្លាក់មកលើអាកាសយានដ្ឋាន។ តាមការប្រកាសរបស់កម្លាំងទាហាន អារ៉ាប់ប៊ី សាអូឌីត មានមនុស្ស១៦នាក់រងរបួស ដែលជាអ្នកដំណើរ មានសញ្ជាតិផ្សេងៗគ្នា។ កាលពីថ្ងៃទី១០ខែកុម្ភៈ កម្លាំងទាហានក្រុមហ៊ូធី នៅក្នុងប្រទេសយេម៉ែន បានវាយប្រហារទៅលើអាកាសយានដ្ឋានអន្តរជាតិ Abha ស្ថិតនៅភាគខាងត្បូង ប្រទេសអារ៉ាប់ប៊ីសាអូឌីត បណ្តាលឲ្យយន្តហោះដឹកអ្នកដំណើរស៊ីវិលមួយគ្រឿងឆាប់ឆេះ។ ករណីវាយប្រហារនៅពេលនោះបណ្តាលឲ្យមនុស្ស ១២នាក់រងរបួសផងដែរ។ យេម៉ែនបានធ្លាក់នៅក្នុងសង្គ្រាមស៊ីវិល តាំងពីឆ្នាំ២០១៤ ក្រោយក្រុមហ៊ូធីដណ្តើមគ្រប់គ្រងបណ្តាខេត្តនៅភាគខាងជើងប្រទេសនេះបង្ខំឲ្យរដ្ឋាភិបាលរបស់ប្រធានាធិបតី Abd-Rabbu Mansour Hadi ដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិត្រូវភៀសខ្លួនចេញពីទីក្រុង ។ នៅឆ្នាំ២០១៥ សម្ព័ន្ធមិត្តអារ៉ាប់ដឹកនាំដោយអារ៉ាប់ប៊ីសាអូឌីត ជួយដល់ប្រធានាធិបតីដើម្បីវាយប្រហារទៅលើក្រុមឧទ្ទាមហ៊ូធី៕ដោយ៖សាធី

...

រូបថត៖AFP/VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print