ភ្នំពេញ : ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ – ថ្ងៃទី១ ខែមីនា សីតុណ្ណភាពអាចចុះត្រជាក់ក្នុងកម្រិតពី ១៨-២០ °C ។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស របស់ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២។
ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា, ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីជើង (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យម ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៨-២៥ °C
– សីតុណ្ណភាពអតិបរមា មានពី ២៦-៣២ °C
– ថ្ងៃទី២៣-២៤ ខែកុម្ភៈ នៅវេលាព្រឹក បណ្តាខេត្តមួយចំនួនមានជាអាទិ៍ ៖ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាប សីតុណ្ណភាពអាចចុះត្រជាក់ក្នុងកម្រិតពី ១៨-២០ °C ។
– រីឯសភាពការណ៍ភ្លៀងនៅក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ អាចមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ ។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៧-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ២៥-៣១ °C
– ថ្ងៃទី២៣-២៤ ខែកុម្ភៈ នៅវេលាព្រឹក បណ្តាខេត្តមួយចំនួនមានជាអាទិ៍ ៖ ឧត្តរមានជ័យ ព្រះវិហារ រតនគិរី និង
មណ្ឌលគិរី សីតុណ្ហភាពអាចចុះត្រជាក់ក្នុងកម្រិតពី១៧-១៩ °C និងអាចមានខ្យល់ក្នុងល្បឿនពី ១០-១៥ m/s ។
– រីឯសភាពការណ៍ភ្លៀងនៅក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ អាចមានក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ ។
៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
– សីតុណ្ណភាពអតិបរមា មានពី ២៦-៣២ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៍មាន ៕
ដោយ : សុខ ខេមរា