Breaking News ,សេចក្តីប្រកាសព័ត៌មាន អំពីសេចក្ដីបំភ្លឺរបស់ក្រុមអ្នកជំនាញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះអត្ថបទរបស់គេហទំព័រ NK News ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ : សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដោយចេញសេចក្តីបំភ្លឺរបស់ក្រុមអ្នកជំនាញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះអត្ថបទរបស់គេហទំព័រ NK News ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដោយបញ្ជាក់ថា,

អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សូមជម្រាបជូនសាធារណៈជននូវ សេចក្តីបំភ្លឺចំពោះអត្ថបទរបស់គេហទំព័រ NK News មានចំណងជើងថា «ចារកម្មកូរ៉េខាងជើងបាន បើកដំណើរការសណ្ឋាគារ កាស៊ីណូ និងភ្នាក់ងារទេសចរណ៍នៅកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២ ធ្វើឡើងដោយក្រុមអ្នកជំនាញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានបង្កើតឡើងដោយអនុលោមតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិ លេខ ១៨៧៤ (២០០៩) តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំនៅអង្គការ សហប្រជាជាតិ នៅទីក្រុងញូវយ៉ក ដូចខាងក្រោម៖

-ឯកឧត្តម ឯកអគ្គរាជទូត !

សូមអរគុណចំពោះអីម៉ែលរបស់ឯកឧត្តម . ខ្ញុំបានអានកំណត់ទូតរបស់ស្ថានបេសកកម្មរបស់ ឯកឧត្តម និងអត្ថបទរបស់គេហទំព័រ NK News ពាក់ព័ន្ធនឹងករណីលោក គឹម ចុលសុក ដែលចេញ ផ្សាយកាលពីថ្ងៃទី ១៥ ខែកុម្ភៈ យ៉ាងល្អិតល្អន់។

ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងដូចលោកដែរ ចំពោះការបែកធ្លាយនូវរបាយការណ៍របស់គណៈកម្មការ (Panel) ដែលនឹងត្រូវបញ្ចប់នៅពេលខាងមុខ ទៅកាន់ក្រុមអ្នកសារព័ត៌មាន ដោយគ្មានការអនុញ្ញាត។ របាយការណ៍នៅតែត្រូវបានរក្សាជាការសម្ងាត់។ វានៅជាសេចក្តីព្រាងនៅឡើយ ដែលបច្ចុប្បន្នស្ថិត នៅក្រោមការត្រួតពិនិត្យដោយរដ្ឋសមាជិក នៃគណៈកម្មាធិការ ១៧១៨ មុនពេលដាក់ស្នើជាផ្លូវការ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៅចុងសប្ដាហ៍ក្រោយ។ ខ្ញុំសូមគូសបញ្ជាក់ជូនថា មិនមាននរណាម្នាក់ នៅក្នុងគណៈកម្មការ បាននិយាយជាមួយក្រុមអ្នកសារព័ត៌មាន អំពីខ្លឹមសារនៃរបាយការណ៏បុងរបស់ ក្រោយរបស់យើងនោះទ ហើយយើងក៏មិនបានចែករំលែកផ្នែកណាមួយនៃរបាយការណ៍នេះ ជាមួយក្រុមអ្នកសារព័ត៌មានដែរ។

យើងមិនអាចផ្សព្វផ្សាយជាសាធារណៈនូវផ្នែកណាមួយនៃសេចក្តីព្រាងរបាយការណ៍របស់យើង បានទេ រហូតដល់វាត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ទោះបីជា យ៉ាងណាក៏ដោយ ខ្ញុំសូមធានាជូនឯកឧត្តម ខ្លឹមសារនៃរបាយការណ៍នេះឆ្លុះបញ្ចាំងយ៉ាង ច្បាស់លាស់ នូវអ្វីដែលអាជ្ញាធរកម្ពុជាបានប្រាប់ទៅគណៈកម្មការ អំពីលោក គឹម ចុលសុក និង សកម្មភាពរបស់គាត់ ក៏ដូចជាការស៊ើបអង្កេត និងវិធានការនានាដែលកម្ពុជាបានអនុវត្ត ក្នុងន័យ ច្បាស់លាស់ និងត្រឹមត្រូវ។ ខ្ញុំសោកស្ដាយដែលខ្ញុំមិនអាចធ្វើអត្ថាធិប្បាយ លើការអះអាងណាមួយ ផ្សេងទៀតដែលលើកឡើងនៅក្នុងរបាយការណ៍របស់ NK News ឬក៏លើសច្ចៈភាពនៃអ្នកដែលបាន រួមចំណែកលើរបាយការណ៍នោះទេ។ ខ្ញុំអាចយល់យ៉ាងច្បាស់ថា ហេតុអ្វីបានជាអាជ្ញាធរកម្ពុជាមាន ការព្រួយបារម្ភចំពោះការប្រើពាក្យពេជន៍មួយចំនួននៅក្នុងអត្ថបទនេះ។ សូមធានាអះអាងថា គណៈ កម្មការបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយអាជ្ញាធរកម្ពុជាលើករណីនេះ ហើយនឹងមិនធ្វើអ្វីដែលបង្កគ្រោះថ្នាក់ដល់កិច្ចសហប្រតិបត្តិការបែបនេះនៅពេលអនាគត ដោយ បង្កើតការអះអាងដែលគ្មានមូលដ្ឋានច្បាស់លាស់នៅក្នុងរបាយការណ៍របស់ខ្លួននោះទេ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print