ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ៖​ ចូល​ទស្សនា​ខេត្ត​សៀមរាប​ថយចុះ​ជាង ៤២​ភាគរយ​ គិតត្រឹមរយៈពេល​១​ខែ​​ ក្នុង​ខែកុម្ភៈ​នេះ!

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ ​ភ្ញៀវ​ទេសចរជាតិ​-​អន្តរជាតិ ក្នុង​រយៈពេល​១​ខែនេះគិតចាប់ពី​ថ្ងៃទី​២១ ខែមករា រហូតដល់​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២​ បាន​ចូលមក​ទស្សនា​ខេត្តសៀមរាបមាន​សរុប​ចំនួន៨៤.៥៣២​នាក់ ថយចុះ​ចំនួន៤២,៣៦​ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១ មាន​ចំនួន ១២០.៣៤៦​នាក់ ។​ នេះបេី​យោងតាម​របាយការណ៍រ​បស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាបដែលបានឱ្យដឹងនៅថ្ងៃ​អង្គារ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ។

    ​​របាយការណ៍​ដដែល​ បាន​បញ្ជាក់បន្ថែមថា ក្នុងចំណោម​ភ្ញៀវ​ទេសចរទាំងអស់នោះ មាន​ភ្ញៀវទេសចរ​ជាតិ​ចំនួន​៧៧.០០០​នាក់ ថយចុះ​ចំនួន ៥១,៩៥​ភាគរយបើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១ ដែលមាន​ចំនួន​១១៧.០០០​នាក់ និងថយចុះ​ចំនួន​១២៧,២៧​ភាគរយ បើ​ប្រៀបធៀប​នឹង​ខែមករា​ឆ្នាំ​២០២២ ដែលមាន​ចំនួន​១៧៥.០០០​នាក់ ខណៈភ្ញៀវ​ទេសចរបរទេស​ក្នុងស្រុក​មាន​ចំនួន ៧.៥៣២​នាក់ មានការ​កើនឡើង១២៥,១០​ភាគរយបើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២១ ដែលមាន​ចំនួន ៣.៣៤៦​នាក់ និង​មានការ​កើនឡើង១៩៧,៤៧​ភាគរយ បើ​ប្រៀបធៀប​នឹង​ខែមករា ឆ្នាំ​២០២២ ដែលមាន​ចំនួន២.៥៣២ នាក់ ។​

    ​គួរជម្រាបថា​ បន្ទាប់ពី​មានការ​រាតត្បាត​ខ្លាំង​ពីវីរុស​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​មួយរយៈពេលចុងក្រោយនេះ​ បានធ្វើ​ឱ្យសេវាកម្ម​ទេសចរណ៍​មួយចំនួន​ត្រូវបាន​បិទ​អាជីវកម្ម និងមួយចំនួនទៀត​ត្រូវបាន​ផ្អាក ក្នុងនោះ​រួមមាន៖ ផ្នែក​សណ្ឋាគារ មាន​ចំនួន​១៨​កន្លែង​ត្រូវបាន​បិទ​, ផ្អាក​អាជីវកម្ម​ចំនួន១៦៨​កន្លែង និងកំពុងដំណើរការ​ចំនួន៤៤​កន្លែង ក្នុងចំណោម​សណ្ឋាគារ​ដែលមាន​សរុប​ចំនួន២២៨​កន្លែង​, ផ្ទះសំណាក់បាន​បិទ​អាជីវកម្ម​ចំនួន១០៧កន្លែង​, ផ្អាក​មាន​ចំនួន៧៨ កន្លែង និងកំពុងដំណើរការ​មាន​ចំនួន៧៦ កន្លែង ក្នុងចំណោម​ផ្ទះសំណាក់​ដែលមាន​សរុប​ចំនួន​២៨៣កន្លែង និង ភោជនីយដ្ឋានបាន​បិទ​អាជីវកម្ម​មាន​ចំនួន ១០៩កន្លែង​, ផ្អាក​មាន​ចំនួន១០០កន្លែង និងកំពុងដំណើរការ​មាន​ចំនួន៥២កន្លែង ក្នុងចំណោម​ភោជនីយដ្ឋានដែលមាន​សរុប​ចំនួន២៦១​កន្លែង ៕​ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print