សូមលោកស្នងការនគរបាលរាជធានីភ្នំពេញ មានវិធានការណ៍ផង លេចឮដំណឹងថា, ការបើកកាស៊ីណូរបស់ចិន នៅខណ្ឌពោធិ៍សែនជ័យ មានជំនួយការលោកអធិការចេញមុខកាង នឹងចាត់ចែងកញ្ចប់ !

ចែករំលែក៖

  ភ្នំពេញ : ឮល្បីថាជំនួយការលោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ចេញមុខរត់ការកាងនិងយកកញ្ចប់ពីចិនមកចាត់ចែង ដូច្នេះសូមលោកអធិការ លោកអភិបាលខណ្ឌ , លោកស្នងការ មេត្តាតាមដានផង តើជាការណ៍ពិតឬមួយយ៉ាងណា ? 

   សូមជម្រាបជូនថា  ទីតាំងបើក កាស៊ីណូបន្លំជាអាហារដ្ឋាន គឺខាងក្នុងមានបង្កប់កាសុីណូចំនួន៣តុ មានទីតាំងស្ថិតនៅផ្ទះអត់លេខ ផ្លូវលេខ១១៣ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លេងបាន៧ថ្ងៃហើយ បើគិតមកដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

   អ្នកជិតខាងនិយាយថា បើកសម្រាប់តែជនជាតិចិនចូលលេង ហើយឱ្យសន្តិសុខ២នាក់អង្គុយយាម ជៀសវាងមានខ្មែរចូល ខ្លាចបែកការណ៍ ។ បច្ចុប្បន្ននៅថ្ងៃនេះបានលើកស្លាកបន្លំរបៀបជាហាងផឹកសុីយីហោ “បន្ទប់ប៊ីយែអាកាសយានដ្ឋាន” នៅទល់មុខកន្លែងម៉ាស្សា កោសជប់ យីហោ”999″ ។

   ពាក់ព័ន្ធនឹងករណីនេះ ខាងមជ្ឈមណ្ឌលសារព័ត៌មាន “នគរវត្ត”បានព្យាយាមទូរស័ព្ទទៅកាន់លោក ម៉ម វុធី អធិការនគរបាលខណ្ឌពោធិ៍តែទូរស័ព្ទអត់ចូលនៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ហើយតាមប្រព័ន្ធ Telegram លោកអត់ទាន់បានបើកមើល ដូច្នេះមិនទាន់ទំនាក់ទំនងសុំការបំភ្លឺបានទេ។ លោកជំនួយការអធិការមិនមានលេខទូរស័ព្ទទាក់ទង ប៉ុន្តែខាងមជ្ឈមណ្ឌលសារព័ត៌មាន “នគរវត្ត” នឹងរង់ចាំការបកស្រាយគ្រប់ពេលក្នុងម៉ោងធ្វើការ៕

                                    ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print