ជនល្មើស​នៅតែ​បន្ត​ចូលធ្វើ​សកម្មភាព​កាត់​យក​ឈើប្រណិត​ ​និង​ប្រមា​ញ់​សត្វព្រៃ​ ខណៈព្រះ​សង្ឃ​ការពារ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន កំពុង​​សម្តែង​នូវ​ការព្រួយបារម្ភ​

ចែករំលែក៖

ខេត្ត​ឧត្ត​រ​មានជ័យ​៖​ ​ព្រះសង្ឃ​ព្រះនាម ថូ ធូរ​ស់ ប្រធាន​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ នាពេលថ្មីៗនេះ​ មាន​សង្ឃ​ដឺ​កាថា៖​ ព្រួយបារម្ភ​ និងសម្តែង​ចំពោះ​នូវ​ការបាត់បង់​នូវ​ធនធានធម្មជាតិ​ក្នុង​តំបន់​ថែរក្សា​ការពារ​ ខណៈដែល​ក្រុមជនល្មើស​ព្រៃឈើ​នៅតែ​បន្ត​ចូលធ្វើ​សកម្មភាព​ដដែលៗ លួចកាត់​យក​ឈើប្រណិតនិង​ប្រមា​ញ់​សត្វព្រៃ​។​

ព្រះ​សង្ឃ​ការពារ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន បានមាន​សង្ឃ​ដឺ​កាបន្ត​ថា៖ ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត ព្រះសង្ឃ និង​កម្លាំង​គណៈកម្មកា​រ​ការពារ​ព្រៃ​សហគមន៍ ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ បាន​ដើរល្បាត​ប្រទះឃើញ​សត្វ​ទន្សោង​ស្លាប់ និង​គល់ឈើ​ប្រណិត ទើបនឹង​កាត់​ថ្មីៗ​ជាច្រើន​ដើម​ក្រោយ​ជនល្មើស​បាន​លួច​ចូលធ្វើ​សកម្មភាព​។​

​ព្រះសង្ឃ​ប្រធាន​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត ​បន្តថា ការបាត់បង់​ធនធានធម្មជាតិ នៅ​ប្រភេទ​សត្វ​កម្រ និង​ប្រភេទ​ឈើប្រណិត នៅតែ​បន្ត​កើតមាន​នេះ វា​ជា​រឿង​ដដែលៗ និង​មានការ​បាត់បង់​បន្ថែមទៀត​។​ខណៈ​ការស៊ើបអង្កេត​ហាក់​ស្ងាត់ឈឹង​មិនមាន​ពន្លឺ មិនបាន​រកឃើញ​ជន​ល្មើ​សណា​ម្នាក់​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​នៅឡើយ​៕​ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print