ព្រះរាជអាជ្ញារងសាលាដំបូងខេត្តប៉ៃលិនបានសហការជាមួយលោកអធិការស្រុកនិងមេប៉ុស្ថិ៍ស្ទឹងកាច់ចុះឆែកឆេរទីតាំងបញ្ចាំម៉ូតូខុសច្បាប់ដកហូតម៉ូតូចំនួន៩គ្រឿង

ចែករំលែក៖

ខេត្តប៉ៃលិន÷យោងតាមរបាយការណ៍របស់លោកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ កាលពីវេលាម៉ោង ១៣និង០៥នាទី  ថ្ងៃទី ២២ ខែកុម្ភះ ឆ្នាំ​២០២២ ករណីនេះដោយមានការឯកភាព ពីលោកស្នងការខេត្ត និងបទបញ្ជាផ្ទាល់ពីលោកព្រះរាជអាជ្ញា ដឹកនាំបញ្ជាដោយលោក ជា សា ព្រះរាជអាជ្ញារង សាលាដំបូងខេត្តប៉ៃលិននិងលោក មាស សារ៉ន អធិការដ្ឋាននគរបាលស្រុកសាលាក្រៅលោកបានដឹកនាំកម្លាំងផែនការងារនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ ចុះឆែកឆេរផ្ទះដែលពាក់ព័ន្ធករណីរក្សាទុកម៉ូតូបញ្ចាំខុសច្បាប់ ៖

 ម្ចាស់ទីតាំងទី១មានឈ្មោះ ហង់ សុបាលីយ៉ា ភេទប្រុស អាយុ ៥៥ឆ្នាំ ទីលំនៅរស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(ម្ចាស់ទីតាំង) ។ 

  ទី២-ឈ្មោះ សុំ ភីណា ភេទប្រុស អាយុ ៣២ឆ្នាំ  មានទីលំនៅ  នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន(អ្នកទទួលបញ្ជាំ)។

លោកអធិការស្រុកសាលាក្រៅបានបន្តថា÷ក្នុងការឆែកឆេរនោះបានរកឃើញម៉ូតូទទួលបញ្ចាំដោយខុសច្បាប់មានចំនួន ០៩គ្រឿង ក្នុងនោះមាន៖

   ទី០១/ម៉ូតូ ម៉ាកស្កុបពី ពណ៌ក្រហម  គ្មានស្លាកលេខ 

 ទី០២/ម៉ូតូ ម៉ាក វីវ៉ា ពណ៌ក្រហម គ្មានស្លាកលេខ 

ទី០៣/ម៉ូតូ ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ ២០១៥  ពណ៌ខ្មៅ ពាក់ស្លាកលេខ  ប៉ៃលិន 1B-0562 

ទី០៤/ ម៉ូតូ ម៉ាក Wave RSX ពណ៌ខ្មៅ ពាក់ស្លាកលេខប៉ៃលិន 1C-0853 

០៥/ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅស៊េរីឆ្នាំ ២០១៥  ពាក់ស្លាកលេខ សៀមរាប 1i-8506 

ទី០៦/ម៉ូតូ ម៉ាក Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ 1C-1128

ទី ០៧/ម៉ូតូ ម៉ាក Wave ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BG-1680

ទី ០៨/ ម៉ាកស្កុបពី ពណ៌ ស ពាក់ស្លាកលេខប៉ៃលិន 1B-1447 

ទី០៩/ម៉ូតូ ម៉ាកស្កុបពី ពណ៌ ស ពាក់ស្លាកលេខ បាត់ដំបង 1AH-5332 ។

 លោកអធិការបន្តទៀតថា÷ក្រោយពី

ការឆែកឆេររួច ម្ចាស់ទីតាំងនិងអ្នកទទួលបញ្ចាំទាំងពីរនាក់ខាងលើ ត្រូវបាននាំខ្លួនមកធ្វើការសាកសួរនិងព្រមទាំងម៉ូតូ ០៩គ្រឿង ត្រូវបានយកទៅធ្វើកំណត់ហេតុយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។

ដោយ,ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print