ជាលើកដំបូងវៀតណាមមានករណីឆ្លងកូវីដ-១៩ រហូតដល់ជាង៦ម៉ឺននាក់ក្នុងពេល២៤ម៉ោង

ចែករំលែក៖

ក្រសួងសុខាភិបាលវៀតណាមនៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ បានប្រកាសថា មានករណីឆ្លងកូវីដ-១៩ រហូតដល់៦០.៣៣៨នាក់ នៅ៦២ខេត្ត-ក្រុងទូទាំងប្រទេស។ ជាមួយគ្នានេះក៏មានអ្នកជំងឺ ជាង១៥ពាន់នាក់ព្យាបាលជាសះស្បើយផងដែរ។ តំបន់ដែលមានករណីឆ្លងច្រើនជាងគេគឺរដ្ឋធានីហាណូយ មានករណីឆ្លងរហូតដល់ទៅជាង៧.៤០០នាក់។ បន្ទាប់មកគឺខេត្តបាក់យ៉ាង២.៩៩៨នាក់ ខេត្តហៃយឿង២.៩៤៤នាក់ ខេត្តហ្វាប៊ិញមានករណីឆ្លង២.៩៥៩នាក់…។ ដោយឡែកទីក្រុងហូជីមិញក៏មានករណីឆ្លងកើនឡើងផងដែរ ដោយមានអ្នកឆ្លង១.៤៥១នាក់។ ភាគច្រើនករណីឆ្លងនៅតំបន់ភាគខាងជើងប្រទេសវៀតណាមដោយសារមានអាកាសធាតុត្រជាក់ខ្លាំងក្នុងអំឡុងពេលនេះ។ ក្នុងពេលនេះដែរវៀតណាមបានចែកចាយវ៉ាក់សាំងនៅទូទាំងប្រទេសមានជាង២០០,៤លានដូស ហើយបានចាក់ជូនពលរដ្ឋ ១៩២,៤លានដូសផងដែរ។ នៅតំបន់ជាច្រើនបានជំរុញចាក់វ៉ាក់សាំងឱ្យរួចរាល់មុនថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២២។ ពលរដ្ឋដែលមានវ័យ១៨ឆ្នាំឡើង ទទួលបានការចាក់វ៉ាក់សាំងជាង ១៧៥លានដូស ក្នុងនោះអ្នកចាក់ ដូសទីមួយមានជាង៧០លានដូស និងចាក់ដូសទីពីរមានជាង៦៨លានដូស ៕ ដោយសាធី

រូបថត៖Tuấn Anh

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print