ខេត្តឧត្តរមានជ័យ៖ នេះគឺរូបភាពគ្រោងឆ្អឹងសត្វទន្សោងដែលជនល្មើសបានលួចបាញ់ នឹងប្រលះយកតែសាច់ កាលពីយប់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៦ក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន។
គិតមកដល់ពេលនេះ យប់ថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៦ ក្រុមសមត្ថកិច្ច មានមន្ត្រីរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ បានឃាតខ្លួនជនល្មើសពីរនាក់ និងម្នាក់ទៀតបានរត់គេចខ្លួន។ ជនល្មើសមានទីលំនៅស្ថិតនៅក្នុងភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ(មើលតាមសភាពគ្រោងឆ្អឹងទន្សោងនេះមានទម្ងន់ប្រហែល ជិត១តោន)។
បទល្មើសបែបនេះរងនូវការរិះគន់ពីប្រជាពលរដ្ឋថា អាជ្ញាធរធូរលុង ពិសេសខាងជំនាញរដ្ឋបាលព្រៃឈើតែម្តងរវល់បំផុតតែរាប់ក្បាលឡានដឹកឈើយកលុយ តែបទល្មើសបំផ្លាញសត្វព្រៃពូជដ៏កម្រធ្វេសប្រហែស៕
ដោយ៖ សហការី
...