Man Utd រកបានគ្រាប់បាល់តាមស្មើម្ចាស់ផ្ទះ Atletico Madrid ខណៈ Ajax ក៏ស្មើដូចគ្នា

ចែករំលែក៖

គ្រាប់បាល់១គ្រាប់តាមស្មើរបស់ខ្សែប្រយុទ្ធវ័យក្មេង Anthony Elangaក្នុងការប្រកួតជើងទី១នៃការប្រកួត Champions League វគ្គ១៦ក្រុមចុងក្រោយរបស់ក្រុមបិសាចក្រហម Manchester United នៅលើទឹកដីក្រុម Atletico Madrid កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែកុម្ភៈ។

កីឡាករវ័យ១៩ឆ្នាំរូបនេះរកបាន១គ្រាប់នៅតង់ទី២ នាទីទី៨០ចុងម៉ោងបន្ទាប់ពីដូរជំនួស Marcus Rashford នៅពេលដែលការបញ្ជូនបាល់យ៉ាងល្អឥតខ្ចោះរបស់ Bruno Fernandes ហើយត្រូវ Anthony Elanga ស៊ុតផុតដៃអ្នកចាំទីម្ចាស់ផ្ទះ Jan Oblak ជាមួយនឹងលទ្ធផល ១-១។ការប្រកួតក្នុងជើងទី១រវាងក្រុម Atletico Madrid និងក្រុម Man Utd នៅChampions League នេះក្រុមភ្ញៀវមានប្រៀបជាងគូប្រកួត ប៉ុន្តែឱកាសនៃការស៊ុតចំគោលដៅគឺក្រុមម្ចាស់ផ្ទះ Atletico Madrid មានច្រើនជាង និងរកបានគ្រាប់បាល់១គ្រាប់នាំមុខទៀតផងនៅនាទីទី៧ក្នុងតង់ទី១ ដែលជាការតែតបញ្ចូលទីដោយខ្សែប្រយុទ្ធ Joao Felix ។ក្រុមជើងឯកអេស្ប៉ាញរបស់លោក Diego Simeone អាចនឹងពិបាកក្នុងការទាញយកអត្ថប្រយោជន៍ពីក្រុម Man Utd ដោយសារតែជើងទី១នេះស្មើគ្នា ហើយជើងទី២ ក្រុមរបស់លោកត្រូវការគ្រាប់បាល់ចំណេញក្រៅដីយ៉ាងតិច២គ្រាប់ទើបអាចឡើងទៅកាន់វគ្គ៨ក្រុមបាន។ ចំណែកក្រុមរបស់លោក Rangnick ទោះបីប្រកួតស្មើក្នុងជើងទី១ ប៉ុន្តែជើងទី២ដែលជាទឹកដីក្រុមបិសាចក្រហមវិញនោះចាំបាច់ត្រូវតែរក្សាការឈ្នះ ឬស្មើត្រឹម១គ្រាប់ដើម្បីមានឱកាសឡើងទៅកាន់វគ្គបន្តដែរ។ចំណែក១គូទៀតដែលស្មើគ្នាដែរនោះគឺក្រុមម្ចាស់ផ្ទះ Benfica បានប្រកួតស្មើ ២ទល់២ជាមួយក្រុមភ្ញៀវ Ajax។ ការប្រកួតតង់ទី១បាន១៨នាទីកីឡាករ Dusan Tadic រកបាន១គ្រាប់នាំមុខក្រុមម្ចាស់ផ្ទះ ប៉ុន្តែនៅនាទីទី២៥ កីឡាករ Sebastien Haller របស់ Ajax បានភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯង១គ្រាប់វិញ។មិនយូរប៉ុន្មានកីឡាករ Sebastien Haller ដដែលបានសាងគុណសម្បត្តិឡើងវិញដោយរកបាន១គ្រាប់នាំមុខវិញ នៅនាទីទី២៩រហូតដល់ចប់ការប្រកួតក្នុងតង់ទី១ ក្នុងលទ្ធផល Ajax ២គ្រាប់, Befica ១គ្រាប់។ ចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះបានព្យាយាមវាយសម្រុកដើម្បីស្វែងរកគ្រាប់បាល់បញ្ចូលទី ហើយទីបំផុតក៏ធ្វើបាននៅនាទីទី៧២ ដោយកីឡាករ Roman Yaremchuk ធ្វើឲ្យចប់ការប្រកួតក្រុមទាំងទទួលបានលទ្ធផល២ទល់២។កីឡាករបម្រុង Yaremchuk ពេលដែលរូបគាត់ស៊ុតបញ្ចូលទីតាមស្មើឲ្យក្រុមរបស់គាត់ហើយ កីឡាកររូបនេះបានបង្ហាញរូបសញ្ញារបស់សមាគមបាល់ទាត់អ៊ុយក្រែននៅក្រោមអាវរបស់គាត់។ Roman Yaremchuk បាន​បង្ហាញ​រូប​តំណាង​សម្រាប់​ការ​គាំទ្រ​ប្រទេស​អ៊ុយក្រែន​ដែល​ជា​ប្រទេស​កំណើត​របស់​ខ្លួន​បន្ទាប់​ពី​បាន​ស្មើ​ Benfica ទល់​នឹង Ajax ក្នុង​ការ​ប្រកួត Champions League វគ្គ១៦ក្រុម​ចុង​ក្រោយ​ជើង​ទី១នេះ ដែលវាកើតឡើងចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើងនៃសង្គ្រាមរវាងអ៊ុយក្រែននឹងរុស្ស៊ី។

សម្រាប់ការប្រកួតជើងទី២ ក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមរវាងក្រុមបិសាចក្រហម Manchester United នឹងក្រុម Atletico Madridនៅថ្ងៃទី១៦ ខែមីនាវេលាម៉ោង៣ទៀបភ្លឺ ខណៈដែលក្រុម Ajax ប៉ះក្រុម Benfica ជើងទី២ដែរគឺធ្វើឡើងនៅថ្ងៃទី១៦ ខែមីនាដែរ និងម៉ោងដូចគ្នា ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print