ឃាត់ខ្លួន​ជនជាតិចិន​ម្នាក់​ រួមនិងគ្រឿងញៀនជាច្រេីនកញ្ចប់​ នៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំងប្រឆាំងគ្រឿងញៀន​ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​ បានឃាត់ខ្លួនបុរស​ជនជាតិចិន​ម្នាក់​ រួមនិងគ្រឿងញៀនមួយចំនួនផងដែរ។

ជនសង្ស័យឈ្មោះ​ Ma lianFei ភេទប្រុស ឆ្នាំកំណេីត​១៩៨២​ ជនជាតិចិន មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្ប្ន្ននភូមិ០១​ សង្កាត់ ០៤ ក្រុង-ខេត្តព្រះសីហនុ​ ស្រុកកំណេីត​ ខេត្ត Jiangsu ប្រទេសចិន ។

បេីយោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រុងព្រះសីហនុ​ បានទទួលជនសង្ស័យពីសន្តិសុខឆាយណាថោន ​ស្ថិតនៅភូមិ​០៦​ សង្កាត់​០៤​ ក្រុង-ខេត្តព្រះសីហនុ​ ។

ក្នុងប្រតិបត្តិការនោះ​ កម្លាំង​ជំនាញ​បានចាប់យកវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ១៥​ កញ្ចប់
-ច្នាំគ្រាប់ពណ៍ផ្កាឈូកប្រភេទ WY ចំនួន ០៤គ្រាប់
​-ទូរស័ព្ទដៃចំនួន ០១ គ្រឿង

បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ​ និង​ចាត់ការតាមច្បាប់ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print