Update៖ មន្ត្រីរដ្ឋបាលជលផលត្បិតត្បៀតព័ត៌មាន ខណៈកងទ័ពជើងគោកចាប់ក្រុមអូសអួនប្រគល់ជូនជាបន្តបន្ទាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ករណីកម្លាំងការិយាល័យទី-២ កងទ័ពជើងគោក ស្នាក់ការខេត្តពោធិ៍សាត់ បង្រ្កាបការនេសាទខុសច្បាប់ស្ដីពីជលផល ប្រគល់ជូនមន្រ្តីជំនាញរដ្ឋបាលជលផលដើម្បីបន្តនីតិវិធីនោះ រហូតដល់ម៉ោងនេះនៅតែមិនទទួលបានព័ត៌មានជាក់លាក់ ខណៈមន្រ្តីរដ្ឋបាលជលផលហាក់បីដូចមានការត្បិតត្បៀតព័ត៌មាន ជាក់ស្ដែងៈ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ លោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ បានឲ្យដឹងតាមទូរស័ព្ទថា មិនបានចូលរួមទេ សកម្មភាពកើតនៅខាងសង្កាត់រដ្ឋបាលជលផលកណ្ដៀង ខ្ញុំគ្រប់គ្រងដែរតែមិនបានចូលរួម សូមទាក់ទងទៅមេ(មល)នាយខណ្ឌរដ្ឋបាលជលផល ។

ករណីខាងលើ លោក ហុក ប៉េងអាន នាយសង្កាត់រដ្ឋបាលជលផលកណ្ដៀងទូរស័ព្ទចូលគ្មានអ្នកទទួល កាលព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់គ្នានោះអ្នកសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងតាមរយៈតេឡេក្រាម ទៅលោកនាយខណ្ឌរដ្ឋបាលជលផល ដោយគាត់បានតបវិញថា មិនទាន់បានទទួលឯកសារដើមពីខាងក្រោមទេ ប៉ុន្តែមិនអីទេចាំឲ្យលោក វណ្ណា នាយផ្នែករដ្ឋជលផលក្រគរ រាយការណ៍ជូន និយាយរួមមកដល់ម៉ោងនេះ ថ្ងៃនេះ ខែនេះ នៅតែមិនទទួលបានព័ត៌មានលម្អិត និងគោលការបន្តពីមន្រ្តីជំនាញរដ្ឋបាលជលផលដដែល ។

ករណីអ្នកសារព័ត៌មានចង់បានព័ត៌មានច្បាស់លាស់តែមិនទទួលបានលទ្ធផលខាងលើ បន្ទាប់កម្លាំងយោធាការិយាល័យទី-២ នៃកងទ័ពជើងគោកស្នាក់ការខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វរៈសេនីយ៍ត្រី លឿង សុវ៉ាត នាងរងស្នាក់ការខេត្តពោធិ៍សាត់ ធ្វើការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផល ដោយប្រើប្រាស់ឧបករណ៍ប្រភេទអួនហ៌ុំ ដែលកំពុងធ្វើសកម្មភាពជាក់ស្ដែង នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចជ្រោយកោះកែវ ស្ថិតនៅភូមិកោះកែវ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១ និង១២នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលម៉ិញ នេះបើតាមការបញ្ជាក់ពីក្រុមមន្រ្តីយោធាដែលបានចុះអនុវត្តផ្ទាល់ ។

ប្រភពព័ត៌មានពីមន្រ្តីយោធាដដែលបន្តទៀតថា ដោយបានបទបញ្ជាពីអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ កម្លាំងស្នាក់ការ បានចុះបង្រ្កាបការនេសាទជាក់ស្ដែងដោយរឹមអូស(អួនហ៊ុំ)ចំនួន២វង់ មានប្រវែងចំនួន១.១០០ម៉ែត្រ មធ្យោបាយ(កាណូត)ចំនួន៥គ្រឿង ទូកសំប៉ានចំនួន២ ត្រីចំរុះប្រមាណ២០០គីឡូក្រាម និងក្រុមជនប្រព្រិត្តចំនួន៤នាក់ ខណៈលោតទឹកហែលគេចខ្លួនអស់ជាច្រើននាក់ផងដែរនោះ នៅគ្រាដែលបញ្ជូនទៅបន្តនីតិវិធីនៅស្នាក់ការសង្កាត់រដ្ឋបាលជលផលកណ្ដៀង ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ កម្លាំងយោធាភូមិភាគទី-៥ ដឹកនាំដោយលោក វរៈសេនីយ៍ទោ ទៀង ប៊ុនទិត នាយរងមណ្ឌលស៊ើបការទី-៥ ប្រចាំទិសបឹងទន្លេសាប ធ្វើការបង្រ្កាបឧបករណ៍ប្រភេទ(អួនអូសទឹកសាប)ចំនួន១វង់ រួមទាំងកាណូត ឧបករណ៍រួមផ្សំផ្សេងៗ ត្រីចំរុះប្រមាណ២០០គីឡូក្រាម សម្ភារៈផ្សេងៗមួយចំនួន និងជនប្រព្រិត្ត១នាក់ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចស្លាបស្ទាំង ស្ថិតនៅភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ វត្ថុតាងទាំងអស់នាំទៅបន្តនីតិវិធី នៅស្នាក់ការសង្កាត់រដ្ឋបាលជលផលបាកាន ដើម្បីបន្តទៅសាលាដំបូងខេត្តពោធិ៍សាត់ ។

ការមើលឃើញពីំណាក់មហាជន បទល្មើសគ្រប់ប្រភេទនៅតែកើតមានច្រើននៅខេត្តពោធិ៍សាត់ ជាពិសេសបទល្មើសរួមផ្សំ(បរ)ដែលបានកាប់បំផ្លាញព្រៃលិចទឹកយ៉ាងរង្គៀលតែម្ដង ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print