Breaking News ៖ រុស្ស៊ីវាយប្រហារពីចតុទិស ពលរដ្ឋអ៊ុយក្រែននាំគ្នាភៀសខ្លួនចេញពីរដ្ឋធានី ក្រោយរុស្ស៊ីវាយប្រហារ

ចែករំលែក៖

នៅក្នុងរូបភាពវីដេអូបង្ហាញឲ្យឃើញថា មានដុំភ្លើងយ៉ាងធំបង្កចេញពីការផ្ទះគ្រាប់បែក ដែលកម្លាំងទហានរុស្ស៊ីវាយប្រហារទៅលើទីក្រុង Ivano Frankivsk ប្រទេសអ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានេះ ពលរដ្ឋនៅក្នុងរដ្ឋធានី Kiev បាននាំគ្នាសម្រុកចាកចេញពីទីក្រុង ទៅកាន់តំបន់មានសុវត្ថិភាបជាងនេះ។ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា កម្លាំងទាហានប្រទេសនេះ បានប្រើប្រាស់អាវុធ មីស៊ីលទំនើបបំផុតនិងចំគោលដៅបំភុតដើម្បីគម្ទេចទីតាំងសំខាន់ៗរបស់អ៊ុយក្រែន។ ក្នុងនោះមានប្រព័ន្ធការពារមីស៊ីល ទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធយោធាដើម្បីផ្តាច់ឬគល់យោធាអ៊ុយក្រែនដើម្បីតតាំង ។ ក្នុងពេលនេះដែរកម្លាំងទាហានរុស្ស៊ីបានប្រកាសថា រដ្ឋាភិបាលទីក្រុងKiev មិនមានអ្វីតដៃជាមួយរុស្ស៊ីនោះឡើយ។ ជាមួយគ្នានេះ ក្រសួងការពារជាតិរុស្ស៊ី ក៏បានច្រានចោលព័ត៌មានថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានវាយប្រហារកម្ទេចយន្តហោះចម្បាំងរុស្ស៊ី៦គ្រឿងផងដែរ៕ដោយ៖សាធី

...

រូបថត៖AFP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print