បង្រ្កាបសង្វៀនបញ្ជល់មាន់២កន្លែង ឃាត់មនុស្ស៧នាក់ រឹបអូសវត្ថុតាងមួយចំនួន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ក្រោមការសម្របសម្រួលនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (ភ្នាល់មាន់ជល់) ០១ករណី។
ការបង្រ្កាបល្បែងស៊ីសងខុសច្បាប់នេះប្រព្រឹត្តទៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៤ និង៤០នាទី នៅត្រង់ចំណុចចំការក្រូចឆ្មា ស្ថិតក្នុងភូមិសំរោងកោង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ០៧នាក់ និងដកហូតវត្ថុតាងមួយចំនួន។
មន្រ្តីនគរបាលនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាត់ដំបងបានឲ្យដឹហថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិប្រាប់បងដឹងឲ្យពីសកម្មភាពបើកតម្លៃជល់មាន់ខុសច្បាប់នៅចំណុចខាងលើនេះកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាត់ដំបងបានសុំយោបល់ពីលោកស្នងការនគរបាលខេត្តដើម្បីសហការជាមួយនគរបាលស្រុកសង្កែដើម្បីចុះទៅបង្ក្រាបភ្លាមៗ។ នៅពេលនោះកម្លាំងចម្រុះបានចុះទៅបង្ក្រាបនិងឃាត់ខ្លួនបានអ្នកប្រព្រឹត្តចំនួន ៧ នាក់និងរឹបអូសវត្ថុតាងរួមមាន ៖
-មាន់ជល់ចំនួន ០២ក្បាល
-ជញ្ជីងសម្រាប់ថ្លឹងមាន់ជល់ចំនួន ០១
-សង្វៀនសម្រាប់ជល់មាន់ចំនួន ០២
-ឆ្នាំងដាំទឹកសម្រាប់ស្អំមាន់ជល់ចំនួន ០១
-ម៉ូតូចំនួន ០២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំង ៧ នាក់នេះត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាត់ដំបងកសាងសំណុំរឿងតាមនីតិវិធី៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print