រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖​ ប្រទេសទាំងឡាយដែលតែងប្រដៅខ្មែររឿងសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន បែរជានាំគ្នាបិទសារព័ត៌មានរបស់រុស្ស៊ី និងសារព័ត៌មានដែលមាននិន្នការគាំទ្ររុស្ស៊ី

ចែករំលែក៖

ភ្នំពេញ​៖​ បើ​តាមការបញ្ជាក់ពី​រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ លោក ខៀវ កាញារីទ្ធ​ បានថ្លែង​សារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ​ នៅព្រឹកថ្ងៃ​ចន្ទ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​យ៉ាង​ដូច្នេះ​ថា៖​ ប្រទេសទាំងឡាយដែលតែងប្រដៅខ្មែររឿងសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន បែរជានាំគ្នាបិទសារព័ត៌មានរបស់រុស្ស៊ី និងសារព័ត៌មានដែលមាននិន្នការគាំទ្ររុស្ស៊ី ក្នុងពេលមានជម្លោះប្រដាប់អាវុធជាមួយអ៊ុយក្រែន។

លោករដ្ឋមន្ត្រី​ បានគូសបញ្ជាក់បន្ថែមថា៖ “យើងតែងកត់ទុកទង្វើរបស់គេសិនចុះ ចាំមើលបន្តិចទៀត គាត់មកដាក់គូទប៉ុកអង្គុយប្រដៅយើងរឿហហ្នឹងដដែល! សរសើរពួកគាត់ស្បែកមុខគ្រាន់បើមែនទែន!”។ 

ជាមួយគ្នានោះ​ ​រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ ក៏បានបង្ហាញរូបភាពមួយចំនួន​ នៃពលរដ្ឋអ៊ុយក្រែនជាង ៣៧ ម៉ឺននាក់ដែលរត់ភៀសខ្លួនពីសង្គ្រាមផងដែរ៕ដោយ៖សហការី​

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print