ភ្នំពេញ៖ បើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃចន្ទទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះយ៉ាងដូច្នេះថា៖ ប្រទេសទាំងឡាយដែលតែងប្រដៅខ្មែររឿងសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន បែរជានាំគ្នាបិទសារព័ត៌មានរបស់រុស្ស៊ី និងសារព័ត៌មានដែលមាននិន្នការគាំទ្ររុស្ស៊ី ក្នុងពេលមានជម្លោះប្រដាប់អាវុធជាមួយអ៊ុយក្រែន។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា៖ “យើងតែងកត់ទុកទង្វើរបស់គេសិនចុះ ចាំមើលបន្តិចទៀត គាត់មកដាក់គូទប៉ុកអង្គុយប្រដៅយើងរឿហហ្នឹងដដែល! សរសើរពួកគាត់ស្បែកមុខគ្រាន់បើមែនទែន!”។
ជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបង្ហាញរូបភាពមួយចំនួន នៃពលរដ្ឋអ៊ុយក្រែនជាង ៣៧ ម៉ឺននាក់ដែលរត់ភៀសខ្លួនពីសង្គ្រាមផងដែរ៕ដោយ៖សហការី
...