ឃាតកប្រើអង្រែឈើ​និងដែកជើងជ្រូកវាយសម្លាប់ជនរងគ្រោះហើយសង្ស័យមិនទាន់ស្លាប់​ក៏យកកាំបិត​បុ័ង​តោអារ.កសម្លាប់បន្ថែមទៀត​ រួចប្លន់​យកទ្រព្យសម្បត្តិ​ តែគេចមិនផុតត្រូវសមត្ថកិច្ចក្របួចជាប់

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី៖ បេីយោង​តាមប្រភពព័ត៌មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​បានឱ្យដឹងថា​ មានករណីប្លន់សម្លាប់មួយករណី​បានកើតឡើងទៅលើជនរងគ្រោះដែលជាស្រ្តីមានឈ្មោះ វេង ភា អាយុ៥១ឆ្នាំ​ ជនជាតិខ្មែរ​ នៅត្រង់ចំណុចអង្រ្ទងសែនជ័យ ស្ថិតក្នុងភូមិពូជ្រីស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២២នេះ​។

ប្រភពដដែលបន្តថា​ ជនសង្ស័យដែលជាឃាតកមានឈ្មោះ​ សិទ្ធ ធាន​ ភេទប្រុស​ អាយុ២២ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅ​ក្នុងភូមិចំណុចកើតហេតុខាងលើត្រូវបានកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខេត្តក្រចេះធ្វើការចាប់ខ្លួនបាននៅខេត្តក្រចេះ។

ក្នុងករណីនៃអំពើប្លន់សម្លាប់ទៅលើជនរងគ្រោះខាងលើនេះ​ យោងតាមរបាយការណ៍របស់សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់​ខេត្តមណ្ឌលគិរីបានបញ្ជាក់ថា៖​ (ឃាតក)ដែលជាជនសង្ស័យបានប្រើអង្រែឈើនិងដែកជើងជ្រូក​ធ្វេី​សកម្មភាព​វាយសម្លាប់ជនរងគ្រោះ​ ប៉ុន្តែ​ពេល​នោះ​ដោយខ្លាចជនរងគ្រោះមិនទាន់ស្លាប់​ ជនសង្ស័យបានយកកាំបិតបុ័ងតោ​ទៅអារ.កសម្លាប់ជនរងគ្រោះថែមទៀតតែ
ម្តង​។

ក្រោយកេីតហេតុ​យោង​តាមការពិនិត្យរបស់សមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី​ លើសពជនរងគ្រោះឃើញមានស្លាកស្នាមចំនួន១០កន្លែងទៅលើដងខ្លួនរបស់សាកសពស្រ្តីរងគ្រោះ។
ដោយ​ឡែក​ស្រ្តី​រងគ្រោះ​ត្រូវ​ឃាតករប្លន់សម្លាប់យកទ្រព្យសម្បត្តិរួមមាន៖​ ខ្សែដៃមាស១ខ្សែ​ទម្ងន់៥ជី,​ ចិញ្ចៀនមាស១វង់ទម្ងន់៣ជី​,ខ្សែដៃផ្លាទីន១ខ្សែទម្ងន់៥ជី​ ,ប្រាក់រៀល​៥​.០០០​.០០០រៀល​ ,ទូរស័ព្ទ១គ្រឿងម៉ាកOPPO​, និងចិញ្ចៀនស្នែងតេស១វង់។

បច្ចុប្បន្ន​ឃាតករូបនេះ​ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តមណ្ឌលគិរីកសាងសំណុំរឿងទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print