ការផ្តល់ជំនួយយោធាពីប្រទេសប៉ូឡូញឱ្យទៅប្រទេសអ៊ុយក្រែនធ្វើឱ្យរុស្ស៊ីខឹងសម្បាយ៉ាងខ្លាំង ដោយរុស្ស៊ីបានព្រមានវាយប្រហារទៅលើរថយន្តដឹកអាវុធទាំងអស់ពីប្រទេសប៉ូឡូញ។ ភាគច្រើនអាវុធដែលប៉ូឡូញបញ្ជូនទៅឱ្យរុស្ស៊ីគឺជាអាវុធទំនើបរបស់អង្គការណាតូ ។
អាមេរិកនិងសហគមន៍អឺរ៉ុបបានប្រកាសថានឹងបញ្ជូនអាវុធទំនើបៗបន្ថែមទៀតទៅឱ្យប្រទេសអ៊ុយក្រែន ។ ក្នុងពេលដ៏ខ្លីខាងមុខកម្លាំងទាហានអ៊ុយក្រែននឹងទទួលបាន អាវុធប្រឆាំងរថក្រោះដ៏ទំនើប និងកាំជ្រួចមីស៊ីលការពារដែនអាកាសបំពាក់លើស្មាប្រភេទ Stinger ។
ជាមួយគ្នានេះដែរ យន្តហោះចម្បាំង Mig-29 និង Su-25 របស់បណ្តាប្រទេសចូលរួមក្នុងសន្ធិសញ្ញា Warsaw បានបញ្ជូនទៅឱ្យអ៊ុយក្រែនដើម្បីបំពេញតម្រូវការខ្វះយន្តហោះចម្បាំង ។ ភាគច្រើនអាវុធគឺត្រូវបានដឹកជញ្ជូន តាមដែនអាកាសទៅកាន់ប្រទេសប៉ូឡូញ ហើយបន្តដឹកជញ្ជូនតាមផ្លូវគោកទៅកាន់ប្រទេសអ៊ុយក្រែន ដោយមិនអាចដឹកជញ្ជូនតាមដែនអាកាសបានខ្លាចរងការវាយប្រហារ។
ជាការណ៍ពិតវត្តមានអាវុធណាតូ អាចបង្កឱ្យទាហានរុស្ស៊ីប្រឈមនឹងបញ្ហាជាច្រើន ដោយអាវុធរបស់ណាតូមានប្រសិទ្ធភាពខ្ពស់ បង្កគ្រោះថ្នាក់កាន់តែខ្លាំងដល់ទាហានរុស្ស៊ី៕ ដោយធីរីណា