មន្រ្តីជំនាញ ក.ប.ប. បន្តចាត់វិធានការលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំងក្រោយរកឃើញមិនមានអនុលោមភាព

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ បានឱ្យដឹងថា៖​ ​មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពត និងខេត្តកំពង់ធំ នាថ្ងៃទី២៧ និង២៨ ខែកុម្ភៈ ឆ្នាំ២០២២​ បានបន្តត្រួតពិនិត្យទៅលើស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈស្ថិតក្នុងស្រុកអង្គរជ័យ ខេត្តកំពត ស្រុកតាំងគោក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងប្រតិបត្តិការនោះ​ដែរ​ គោលបំណងនោះគឺដើម្បីការពារនូវផលប្រយោជន៍ជូនអ្នកប្រើប្រាស់ និងស្វែងរកភាពមិនអនុលោមក្នុងវិស័យប្រេងឥន្ធនៈដែលកើតចេញពីម្ចាស់ស្ថានីយ​ និងដេប៉ូប្រកបរបរមិនសុចរិតក្នុងវិស័យមួយនេះផងដែរ។

ជាក់ស្ដែង​ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំងមិនមានអនុលោមភាព ក្នុងចំណោមស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈចំនួន ២១ទីតាំងដែលបានត្រួតពិនិត្យនិងពិន័យអន្តរការណ៍លើម្ចាស់ដេប៉ូឥន្ធនៈប្រេងខាងលើផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print