កម្លាំង​នគរបាល​ចម្រុះ​ខេត្ត​ព្រះសីហនុ​ ចេញ​ល្បាត​ចល័ត​​ ដេីម្បីរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ និងធ្វើ​តេស្តរកសារធាតុញៀន​​លេីក្រុមអ្នក​បេី​កបររថយន្តធុនធំ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កម្លាំង​នគរបាល​ចម្រុះ​ខេត្ត​ព្រះសីហនុ​ នៅរសៀលថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ​ បានចេញ​ល្បាត​ចល័ត​​ ដេីម្បីរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ និងធ្វើ​តេស្តរកសារធាតុញៀន​​លេីក្រុមអ្នក​បេី​កបររថយន្តធុនធំ​។

បេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា​ ដោយមាន​ការ​យកចិត្ត​ទុកដាក់​ពី​ លោក​ឧត្តមសេនីយ៍​ទោ​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានចាត់ឱ្យលោកឧត្ដមសេនីយ៍​ត្រី​ អ៉ី​ សុខា​ ស្នងការ​រង​ផែនការងារ​​សណ្តាប់​ធ្នាប់ និងលោកឧត្ដមសេនីយ៍ត្រី វ៉ែន រ៉ាវឿន បានដឹកនាំ​កម្លាំងជំនាញការិយាល័យនគរបាល​​ចរាចរណ៍​ផ្លូវគោក​​ សហការជាមួយ ការិយាល័យ​ប្រឆាំងបទល្មេីសគ្រឿងញៀន​ និងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចេញ​ល្បាត​ចល័ត​​ រឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ និងតេស្តរកសារធាតុញៀន​។ 

គួរជម្រាបថា​ កម្លាំងជំ​នាញនៃអធិការដ្ឋាននគរ​បាលស្រុកព្រៃនប់ កាលពីម្សិលមិញនេះ​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន នៅចំណុចក្នុងវត្តវាលមាស ស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនសង្ស័យមានឈ្មោះ ឈ្មោះ វ៉ន ខ្មៅ ភេទប្រុស​អាយុ២៤ឆ្នាំ មុខរបបមិនពិតប្រាកដ មានទីលំនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ ។                                                                                                                     

ចំណែក​ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១៣កញ្ចប់ ,ទូរស័ព្ទដៃចំនួន០២គ្រឿង ។                                                                                                                                                                                                                                      

បច្ចុប្បន្នយើងកំពុងកសាងសំណុំរឿងតាមនីតិវិធី និងចាត់ការតាមផ្លូវច្បាប់ ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print