ទីក្រុងធំទីពីររបស់អ៊ុយក្រែនធ្លាប់តែស្រស់បំព្រង ពេលនេះខ្ទេចខ្ទីដោយសារតែសង្គ្រាម (មានវីដេអូ)

ចែករំលែក៖

ទីក្រុងជាច្រើននៅក្នុងប្រទេសអ៊ុយក្រែនត្រូវបានកម្លាំងទាហានគ្រប់គ្រង តែថ្មីៗនេះរុស្ស៊ីបានគ្រប់គ្រងទាំងស្រុងទីក្រុង Kherson ហើយជាមួយគ្នានេះកម្លាំងទាហានឆត្រយោងរបស់រុស្ស៊ីបានចូលទៅកាន់ទីក្រុង Kharkivទៀត ។ តាមការលើកឡើងរបស់អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅថ្ងៃទី២ ខែមីនានេះ បានប្រកាសថា កម្លាំងទាហានរុស្ស៊ីបានបើកការវាយប្រហារពីគ្រប់ទិសទីមកលើគោលដៅក្នុងប្រទេសអ៊ុយក្រែន បណ្តាលឱ្យខូចខាតយ៉ាងច្រើន។ តាមសារព័ត៌មាន Independent , The Guardian បានផ្សាយថា កម្លាំងទាហានរុស្ស៊ី បន្តបើកការវាយប្រហារតាមដែនអាកាសទៅលើទីតាំងនៅក្នុងប្រទេសអ៊ុយក្រែន ។ នេះជាថ្ងៃទី៧ហើយដែលរុស្ស៊ីវាយប្រហារអ៊ុយក្រែន។ នៅថ្ងៃទី២ខែមីនានេះកម្លាំងទាហានរុស្ស៊ីបានវាយប្រហារចំអគារស្នាក់ការប៉ូលិស និងមហាវិទ្យាល័យ នៅទីក្រុង Kharkiv ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន ។ អភិបាលក្រុង Kharkiv បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស២១នាក់ស្លាប់ និង ១១២នាក់រងរបួសក្នុងការវាយប្រហារនោះ។ ក្រោយការវាយប្រហារកម្លាំងទាហានឆត្រយោងរបស់រុស្ស៊ីក៏បានចូលទៅកាន់ទីក្រុងនោះដើម្បីគ្រប់គ្រង៕ ដោយធីរីណា

រូបថត៖AP

រូបថត៖AP

រូបថត៖Cơ quan các vấn đề khẩn cấp Ukraine

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print