ដំណើរទស្សនកិច្ចលោកអូបាម៉ាទៅអាល្លឺម៉ងជាមន្តស្នេហ៍ក្នុងតំណែងចុងក្រោយរបស់លោកដើម្បីជាមធ្យោបាយពង្រីកទំនាក់ទំនងពាណិច្ចកម្ម

ចែករំលែក៖

សារព័ត៌មាន​របស់​អាល្លឺម៉ង់​ទាំងអស់​នាំគ្នា​សរសេរ​វិភាគ​ពី​ទស្សនកិច្ច​របស់​លោក ​បារ៉ាក់ អូបាម៉ា​ ដែល​ពួកគេ​យល់ថា​ គឺ​ជា​ដំណើរ​មកដល់​ដើម្បី​រាយមន្ត​ស្នេហ៍ ​ជាលើក​ចុង​ក្រោយ ​មុននឹង​លោក​ត្រូវ​បញ្ចប់​អាណត្តិ​នៅចុង​ឆ្នាំ​នេះ។ នេះ​ជា​លើក​ទីប្រាំ​ហើយ ​ហើយ​ក៏​ជា​លើក​ចុងក្រោយ​ដែរ ​ ដែល​លោក​អូបាម៉ា​អញ្ជើញ​ទៅ​អាល្លឺម៉ង់ ​ក្នុង​នាម​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

ផ្ទុយ​ទៅវិញមាន​សំណុំរឿង​ច្រើនដែល​បង្ហាញ​ថា ​សហរដ្ឋ​អាមេរិក​និង​អាល្លឺម៉ង់ ​បាន​ចាប់ដៃ​គ្នា​ធ្វើការ​បាន​យ៉ាង​ល្អ​ក្នុង​ពេល​កន្លង​មក។ ទីមួយ​ក្នុង​សំណុំរឿង​អ៊ុយក្រែន ​ដែល​អាមេរិក ​និង​អាល្លឺម៉ង់​បាន​ចាប់ដៃ​គ្នា​យ៉ាងណែន ​ដើម្បី​ការពារ​អ៊ុយក្រែន​​តទល់​ជាមួយ​នឹង​រុស្ស៊ី។ លោកស្រី​អង់ហ្គេឡា មែគែល ​បាន​បញ្ចុះបញ្ចូល​មិនឲ្យ​លោក​អូបាម៉ា ​ជួយ​ជា​អាវុធ​ទៅ​ឲ្យ​អ៊ុយក្រែន​ទេ​គឺ​លោកស្រី​ព្យាយាម​រក​វិធី​ផ្សេង​ដោយ​សន្តិវិធី​ដើម្បី​បញ្ចប់​សង្រ្គាម ​ហើយ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​ ដែល​ឈ្លានពាន​លើ​អ៊ុយក្រែន។ សំណុំរឿង​មួយ​ទៀត ​ គឺ​ការ​សហការ​គ្នា​ក្នុង​វិស័យ​យោធា​នៅ​អាហ្វហ្គានីស្ថាន។ បច្ចុប្បន្ន​នេះ ​ មានតែ​កងទ័ព​អាល្លឺម៉ង់ ​មួយទេ​ដែល​នៅ​ជួយ​ការងារ​របស់​កងទ័ព​អាមេរិក​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។​ បារាំង​និង​ អង់គ្លេស ​គេនាំ​គ្នា​ដកទ័ព​រត់ចោល​អាមេរិក​អស់​ហើយ។

​សំណុំ​រឿង​ចុងក្រោយ ​ដែល​កំពុង​តែ​ពុះ​កញ្រ្ជោលនេះ​ គឺ​កិច្ច​ព្រមព្រាង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាពអឺរ៉ុប ​ និង​អាមេរិក​តែម្តង។ គម្រោង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រាង​នេះ ​គឺ​អាមេរិក ​និង​អាល្លឺម៉ង​មាន​ជំហរ​ដូចគ្នា ​ហើយ​ចង់ឲ្យ​ចេញ​ឆាប់ៗ។ សម្រាប់​ថ្ងៃ​អាទិត្យ​នេះ ​លោក​អូបាម៉ា ​និង​លោកស្រី​មែគែល​បាន​ទៅបើក​សម្ភោធ​ពិធី​ពិព័រណ៍​ឧស្សាហកម្ម​នៅ​ទីក្រុង​ហាណូវ្រ៍ ​ដែល​ជា​ពិព័រណ៍​ឧស្សាហកម្ម​ធំ​បំផុត។ ដូចយើង​ដឹងហើយ ​ឧស្សាហកម្ម​ធនធ្ងន់​របស់​អាល្លឺម៉ង់ ​និង​អាមេរិក​គឺ​ឈាន​មុខ​គេ ​លើ​ពិភពលោក។

ជុំវិញ​បញ្ហា​កិច្ច​ព្រមព្រាងពាណិជ្ជកម្ម​សេរី​មាន​បាតុកម្ម​នៅ​អាល្លឺម៉ង់​ ដែល​មាន​មនុស្ស​ប្រមាណ​ជា​ជិត​៥ម៉ឺន​នាក់។ បាតុកម្ម​នេះ ​គឺ​ប្រឆាំង​មិន​ឲ្យ​មាន​កិច្ច​ព្រមព្រាង​ពាណិជ្ជកម្មសេរី​រវាង​សហភាព​អឺរ៉ុប ​និង​សហរដ្ឋអាមេរិក។
 
អ្វីៗ​នៅ​មិន​ទាន់​អាច​និយាយ​បាន​ទេ​ក្នុង​ពេល​នេះ។ លោក​អូបាម៉ា​ដឹង​ថា​អាល្លឺម៉ង់ ​ជា​ជន្ទោល​គ្រឹះ​នៃ​សហភាព​អឺរ៉ុប​ទាំង​យុទ្ធសាស្ត្រ​នយោបាយ ​និង​សេដ្ឋកិច្ច។ តែ​យ៉ាងណា​ក៏ដោយ ​នេះ​ជា​កិច្ច​ព្រមព្រាង ​រវាង​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប ​ពោល​គឺ​រវាង​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ទាំង​២៨​ ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប ​មិនមែន​ជាមួយ​តែ​អាល្លឺម៉ង់​ម្នាក់ឯង​ទេ។

យ៉ាងណាមិញ ​ឆ្លៀត​ឱកាស​ វត្តមាន​លោក​អូបាម៉ា​រយៈពេល​២​ថ្ងៃ​នេះ ​លោកស្រី​អង់ហ្គេឡា មែគែល​​បាន​ធ្វើការ​កោះប្រជុំ​ប្រទេស​ធំៗ​ទាំង៥ ​នៅ​ទីក្រុង​ ហាណូវ្រ៍ ​តែម្តង​គឺ​មាន​អាល្លឺម៉ង់ ​បារាំង​ អង់គ្លេស​ អ៊ីតាលី ​និង​សហរដ្ឋ​អាមេរិក ​​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ។ មាន​សំណុំ​រឿង​ជាច្រើន​ដែល​នឹង​ត្រូវ​លើក​មក​ពិភាក្សា ​ដូច​ជា​បញ្ហា​ជនភៀសខ្លួន​វិបត្តិ​នៅ​ដើមបូព៌ា ​ សង្រ្គាម​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ជាដើម។ ក្នុង​នោះគេ​ក៏​ចង់​ពិភាក្សាពី​រឿង​កិច្ច​ព្រមព្រាង​ពាណិជ្ជកម្ម​សេរី​នេះ​ដែរ ​ ក៏​ប៉ុន្តែ​បើតាម​ការ​ចុះផ្សាយ​របស់​កាសែត​អាល្លឺម៉ង់​ Der Spiegel ​ គឺលោក​ហ្រ្វង់ស័រ​ហូរឡង់ ​ បាន​បដិសេធ​សុំ​កុំអាល​និយាយ​ពី​សំណុំរឿង​កិច្ច​ព្រមព្រាង​នេះ ​ព្រោះ​សម្រាប់​ពេល​នេះ ​មតិ​សាធារណៈ​មិន​ពេញ​ចិត្ត​ច្រើន​ណាស់​មិន​ថា​នៅ​បារាំង​រឺ​នៅ​អាល្លឺម៉ង់។

ការ​ចរចា​សម្រេច​កិច្ច​ព្រមព្រាង​ពាណិជ្ជកម្មសេរី ​ហៅកាត់​ថា ​TTIP  ​នេះ​ត្រូវការ​ពេល​វេលា​យូរ។ ដូច្នេះ​គេមិន​អាច​ធ្វើ​វា​ដោយ​បង្ខំ​ទេ។ លោក​អូបាម៉ា ​តាម​រយៈ​ការ​ឲ្យ​ដឹង​របស់​ខុទ្ទកាល័យ​គាត់​គឺ​គេ​ចង់​ធ្វើ​កិច្ច​ព្រមព្រាង​នេះ ​ឲ្យ​បាន​មុននឹង​លោក​អូបាម៉ា​ចប់​អាណត្តិ​ដើម្បី​ទុក​ជា​កេរ្តិ៍។ តែបើ​តាម​ការ​ស្មាន​វា​អាច​លំបាក​បន្តិច៕

150608120436-obama-merkel-5-exlarge-169

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print