ខេត្តប៉ៃលិនៈ មកដល់ពេលនេះ ស្រះទឹក ចំនួន ២១ កន្លែង ត្រូវបានក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម ប្រើគ្រឿងចក្រជីករួចរាល់ជាបន្តបន្ទាប់ ដើម្បីដោះស្រាយទឹកប្រើប្រាស់ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងខ្វះខាត នៅតាមតំបន់មួយចំនួន ក្នុងខេត្តប៉ៃលិន ។ នេះបើតាមការបញ្ជាក់អោយដឹង ពីលោក ចាន់ យុត្ថា នាយកខុទ្ទរកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមមុននេះបន្តិច ទន្ទឹមនឹងការជីកស្រះនេះ ក្រុមការងារក្រសួង ក៏កំពុងប្រើប្រាស់ម៉ាស៊ីនបូមទឹក ដើម្បីបូមបញ្ជូនទឹកពីប្រភពនានា ទៅផ្គត់ផ្គង់នៅតំបន់មួយចំនួនទៀតផងដែរ ៕
ដោយៈ សុខ ខេមរា
...