ដើម្បីពង្រឹងអំណាចប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បានទិញសព្វាវុធ​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​

ចែករំលែក៖

​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​ប្រែ​ក្លាយទៅជា​ប្រទេស​ទិញ​សព្វាវុធ​ច្រើន​ជាងគេ​បំផុត​ នៅ​លើ​ពិភពលោក​ដោយសារ​តែ​ស្ថាន​ភាព​នៅ​តំបន់​នោះ​កំពុង​តែ​តានតឹង​តម្រូវ​ឱ្យ​មាន​សព្វាវុធ​ច្រើន​សម្រាប់​ទប់ទល់​ ហេតុការណ៍​អាក្រក់​។​ ចំណែក​ឥណ្ឌា​ដែល​ជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​ទី​១​កន្លង​មក​ពី​ការ​ទិញ​សព្វាវុធ​បរទេស​ពេល​នេះ​ធ្លាក់​មក​លំដាប់​ទី​២​វិញ​ ។​

​សារព័ត៌មាន​ចិន​បាន​ផ្សព្វផ្សាយ​ថា​ ដោយសារ​តែ​ការ​ព្រួយបារម្ភ​និង​ម​ហិ​ច្ឆ​តា​របស់​អ៊ី​រ៉​ង់​ពី​កម្មវិធី​សព្វាវុធ​បាន​ធ្វើ​ឱ្យ​ស្ថានភាព​ក្នុង​តំបន់​មជ្ឈិមបូព៌ា​កាន់​ តែ​តានតឹង​កើតឡើង​។​ មួយវិញទៀត​ក្រុម​អ៊ិ​ស្លា​ម​បង្កើត​រដ្ឋ​ក៏​បាន​រីក​ធំធាតុ​ធ្វើ​ឱ្យ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ត្រូវ​តែ​បង្កើត​ការ​ការពារ​ខ្លួន​។​ទាំងនោះ​ហើយ​ជា​ចំណុច​ជំរុញ​ឱ្យ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ឈានមុខ​ឥណ្ឌា​ក្លាយជា​ប្រទេស​ទិញ​សព្វាវុធ​ច្រើន​ជាង​ គេ​បំផុត​នៅ​លើ​ពិភពលោក​ ។​

​ក្រុមហ៊ុន​ប្រឹក្សា​ IHS​ Jane´s​ ជា​ក្រុម​ហ៊ុន​ផ្ដល់​ប្រឹក្សា​ពាណិជ្ជកម្ម​សព្វាវុធ​នៅ​ លើ​ពិភពលោក​បាន​បញ្ជាក់​ថា ​ឆ្នាំ​២០១៤​ ប្រាក់​ចំណាយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​តទៅ​លើ​ការ​ទិញ​សព្វាវុធ​កើនឡើង​រហូត​ដល់​៥៤​ភាគរយ​ស្មើ ​៦.៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ចំណែក​ឥណ្ឌា​ប្រាក់​ចំណាយ​សម្រាប់​ទិញ​សព្វាវុធ​មាន​តម្លៃ​តែ ​៥.៨​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ​ក្រុមហ៊ុន​ប្រឹក្សា​នេះ​ ព្យាករ​ថា​ ពឹងផ្អែក​ទៅ​លើ​សព្វាវុធ​ប្រគល់​ជូន​តាម​គម្រោងការ​ទិញ​សព្វាវុធ​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​នៅ​ឆ្នាំ​២០១៥ ​នឹង​កើន​ ៥២​ភាគរយ​ ស្មើ​៩.៨​ពាន់​លាន​ដុល្លារ​ ។​

​សកម្មភាព​ខាងលើ​មិន​ធ្លាប់​កើត​មាន​ឡើយ​សម្រាប់​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​។ ​សកម្មភាព​ខាងលើ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​វិវាទ​កើតឡើង​នៅ​តំបន់​មជ្ឈិមបូព៌ា​។ ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ជា​ប្រទេស​សម្បូរ​ប្រេងកាត​បំផុត​មាន​លទ្ធភាព​គ្រប់គ្រាន់​សម្រាប់​បំពាក់​សព្វាវុធ​ទំនើបៗ​ការពារ​ដែន​អធិបតេយ្យ​របស់​ខ្លួន​គេច​ផុត​រាល់​ការ​គំរាមកំហែង​ ។​

​លោក​ ដា​វី​ដ​ ខ​ទ្រី​ដ​ មក​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​នយោបាយ​សន្ដិភាព​ពិភព​ លោក​បាន​បញ្ជាក់​ថា​ ដោយ​ព្រួយបារម្ភ​ពី​ការ​ផ្លាស់​ប្ដូរ​ទម្រង់​នយោបាយ​ ភូមិ​សាស្ដ្រ​នៅ​តំបន់​មជ្ឈិមបូព៌ា​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​សម្រេច​ពង្រីក​ឃ្លាំង​អាវុធ​របស់​ខ្លួន​។ ​ក្នុង​ពេលជាមួយ​គ្នា​នេះ​អា​មេ​រិ​ក​ក៏​បាន​ស្នើ​ដល់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ចូល​រួម​ក្នុង​ការ​វាយប្រហារ​ទៅ​លើ​ក្រុម​អ៊ិ​ស្លា​ម​បង្កើត​រដ្ឋ​ផង​ដែរ​។​ កន្លង​មក​ប្រទេស​នេះ​ក៏​បាន​បញ្ជូន​យន្ដហោះ​ចម្បាំង​ F-16​ ទៅ​វាយប្រហារ​លើ​គោលដៅ​សំខាន់ៗ​របស់​ក្រុម ​IS​ នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​ជា​ការ​បើកផ្លូវ​ឱ្យ​កម្លាំង​ទាហាន​អ៊ី​រ៉ា​ក់​វាយលុក​ដណ្ដើម​ទីតាំង​ទាំងឡាយ​មក​គ្រប់គ្រង​វិញ​ ។​

​តាម​ការ​ប្រកាស​របស់​លោក​ ខ​ទ្រី​ដ​ បញ្ជាក់​ថា ​អា​មេ​រិ​ក​ជា​អ្នក​ទទួលផល​ប្រយោជន៍​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​ទី​ផ្សារ​សព្វាវុធ​តំបន់​មជ្ឈិមបូព៌ា​ដោយ​សារ​តំបន់​មាន​វិវាទ​។ ​អា​មេ​រិ​កបាន​លក់​សព្វាវុធ​ដែល​មាន​តម្លៃ​រហូត​ដល់ ​៨.៤​ពាន់​លាន​ដុល្លារ​ដល់​តំបន់​មជ្ឈិម​បូព៌ា​ក្នុង​ឆ្នាំ​២០១៤ ​ខ្ពស់​ជាង​កាលពី​ឆ្នាំ​២០១៣​ ដែល​មាន​តែ​ ៦​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។​ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ និង​ប្រទេស​អា​រ៉ាប់​រួម​កាលពី​ឆ្នាំ​២០១៤ ​បាន​ទិញ​សព្វាវុធ​សរុប ​៨.៧​ពាន់​លាន​ដុល្លារ​លើស​ការ​លក់​ទៅ​ឱ្យ​ប្រទេស​នៅ​អឺរ៉ុប​ខាងលិច​ទៅ​ទៀត​ ។​

​លោក​ ខ​ទ្រី​ដ​ បញ្ជាក់​ទៀត​ថា​ ការ​ទិញ​សព្វាវុធ​ជា​យុទ្ធសាស្ដ្រ​មួយ​ដើម្បី​ឱ្យ​បុគ្គល​មួយ​ចំនួន​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​រំលឹក​អា​មេ​រិ​កថា​ ប្រទេស​នេះ​ជា​សម្ពន្ធមិត្ដ​ដ៏​សំខាន់​របស់​អា​មេ​រិ​ក​ និង​ជា​ប្រទេស​ដែល​មាន​សារ​ប្រយោជន៍​បំផុត​ក្នុង​តំបន់​ជម្លោះ​។​ តាម​របាយ​ការណ៍​របស់​ក្រុមប្រឹក្សា​ដដែល​ក្រុម​ហ៊ុន​ប៊ូ​អ៊ី​ង​ក្រុមហ៊ុន​ឡុ​ក​ខេត​ម៉ា​ទី​ន​ ក្រុមហ៊ុន​ Raytheon​ ជា​ក្រុមហ៊ុន​នាំ​ចេញ​សព្វាវុធ​ខ្លាំង​ជាងគេ​បំផុត​ក្នុង​ឆ្នាំ២០១៤​ ។​ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​នៃ​ការ​ក្រោកឈរ​ឡើង​ពង្រីក​ទឹកដី​របស់​ក្រុម​អ៊ិស្លា​ម​បង្កើត​រដ្ឋ​ទាំងនោះ​ ហើយ​បាន​ជំរុញ​ឱ្យ​ប្រទេស​នេះ​បង្កើន​កិច្ច​សហប្រតិបត្ដិការ​ជាមួយ​អា​មេ​រិ​ក​។​ កិច្ចព្រមព្រៀង​ជាមួយ​អ៊ី​រ៉​ង់​ក៏​ជា​មូលហេតុ​ដែល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ត្រូវ​តែ​ពង្រឹង​ការ​ការពារ​ខ្លួន​ឱ្យ​បាន​ខ្លាំងក្លា​បំផុត​ ។​

​សម្រាប់​ទីផ្សារ​សព្វាវុធ​នៅ​លើ​ពិភពលោក​ទាំងមូល​ក្នុង​ឆ្នាំ​២០១៤ ​កើនឡើង​ពី​ឆ្នាំ​ទី​៦​បន្ដបន្ទាប់​។​ ការ​នាំ​ចេញ​សព្វាវុធ​លើ​ពិភពលោក​កើនឡើង​ពី​ ៥៦​ពាន់​លាន​ដុល្លារ​ដល់​ ៦៤.៤​ពាន់​លាន​ដុល្លារ​។​ ក្នុង​ ពេល​នេះ​អា​មេ​រិ​ក​នៅ​តែ​ជា​ប្រទេស​លក់​សព្វាវុធ​ច្រើន​ជាងគេ​បំផុត​ដោយ​ ការ​លក់​ចេញ​កើនឡើង​ដល់​ទៅ​​ ១៩​ភាគរយ​ ចំណែក​រុ​ស្ស៊ី​ឈរ​លំដាប់​ទី​២ ​មាន​ ៩​ ភាគរយ​។​ ក្រៅពី​នេះ​ប្រទេស​បារាំង​អង់​ គ្លេ​ស​ អ៊ី​តា​លី​ អ៊ី​ស្រា​អែ​ល​ អេ​ស្ប៉ា​ញ​ ចិន​ កា​ណា​ដា​ក៏​ជា​ប្រទេស​ទទួល​បាន​ផល​ចំណេញ​យ៉ាងច្រើន​ក្នុង​ការ​លក់ស​ព្វា​វុ​ធ​របស់​ខ្លួន​ ។​

​ក្រុមហ៊ុន​ផលិត​សព្វាវុធ​នៅ​លើ​ពិភព​លោក​កំពុង​ត្រូវប៉ាន់​យ៉ាង​ខ្លាំង​ដោយសារ​តែ​ស្ថានភាព​នយោបាយ​នៅ​លើ​ពិភព​លោក​ជួប​នូវ​បញ្ហា​ស្មុគស្មាញ​ និង​អំពើ​ ហិង្សា​វិវាទ​ដែន​អធិបតេយ្យ​កាន់តែ​កើនឡើង​ខ្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ។​

​វិវាទ​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ក៏​ជា​កត្ដា​ជំរុញ​ឱ្យ​ប្រទេស​ក្នុង​តំបន់​ត្រូវ​ចំណាយ​ ប្រាក់​យ៉ាងច្រើន​ទិញ​សព្វាវុធ​សម្រាប់​ ការពារ​ដែន​អធិបតេយ្យ​របស់​ខ្លួន​ ក្នុង​នោះ​មាន​ប្រទេស​វៀតណាម​ជាដើម​។​ ចំណែក​ប្រទេស​ឥណ្ឌា​ដែល​ជាប់​ចំណាត់ថ្នាក់​ប្រទេស​ទិញ​សព្វាវុធ​ច្រើន​ជាងគេ​ក្នុង​ឆ្នាំ​២០១២​ និង​ឆ្នាំ​២០១៣​ ដោយសារ​តែ​ប្រទេស​សត្រូវ​ឥណ្ឌា​ដូច​ជា​ប៉ា​គី​ស្ថាន​និង​ចិន​បាន​បង្កើន​សកម្មភាព​ទិញ​អាវុធ​ទំនើបៗ​ដែល​អាច​បំពាក់​ក្បាល​គ្រាប់បរមាណូ​។​ មួយវិញទៀត​ឥណ្ឌា​ និង​ប៉ា​គី​ ស្ថាន​ ចិន​សុទ្ធសឹងតែ​មាន​ជម្លោះ​តាម​ បណ្ដោយ​ព្រំដែន​មិន​ទាន់​ដោះស្រាយ​កំណត់ព្រំដែន​ជាក់លាក់​នៅឡើយ​។​ វិវាទ​ទាំងនោះ​បាន​បង្ក​ឱ្យ​ទាហាន​ព្រំដែន​ប្រទេស​ទាំង​ពីរ​ប៉ះទង្គិច​គ្នា​ជា​ច្រើន​លើក​ក្នុង​មួយ​ឆ្នាំ​ ។​

​អ្នកវិភាគ​មួយ​ចំនួន​ក៏​បាន​លើក​ឡើង​ ដោយ​ថ្កោលទោស​ទៅ​លើ​អា​មេ​រិ​ក​និង​ប្រទេស​មហាអំណាច​មួយ​ចំនួន​ទៀត​ជា​អ្នក​បង្ក​ឱ្យ​មាន​អសន្ដិសុខ​នៅ​តំបន់​មួយ​ចំនួន​ដើម្បី​សម្រេច​គោលដៅ​ក្នុង​ការ​លក់​ សព្វាវុធ​របស់​ខ្លួន​។​ នៅ​ពេល​នេះ​គោល​ នយោបាយ​លក់​សព្វាវុធ​របស់​អា​មេ​រិ​ក​ទទួល​បាន​ជោគជ័យ​ពេល​ដែល​ប្រទេស​តំបន់​មជ្ឈិមបូព៌ា​ទិញ​សព្វាវុធ​ច្រើន​ជាងគេ​បំផុត​។​ ទាំងនោះ​ដោយសារ​តែ​មាន​ក្រុម​អ៊ិំ​ស្លា​ម​បង្កើត​រដ្ឋ​អុកឡុក​គំរាម​កំហែង​ប្រទេស​ជា​ច្រើន​។​ ចំណុច​ទាំង​នោះ​ទើប​ប្រទេស​ជា​ច្រើន​ចាត់​ទុក​ថា ​ក្រុម​អ៊ិ​​ស្លា​ម​បង្កើត​រដ្ឋ​ជា​កម្លាំង​សម្ងាត់​របស់​អា​មេ​រិ​ក​សម្រាប់​អុកឡុក​ធ្វើ​ឱ្យ​ទីផ្សារ​សព្វាវុធ​អា​មេ​រិ​ក​ដែល​ជា​ប្រភព​ចំណូល​សំខាន់​កាន់តែ​មានការ​រីក​ចម្រើន​៕

Masked  Saudi Arabia security forces parade in mount Arafat near Mecca 15 December 2007.  About one million five hundred Muslim pilgrims arrive to Arabia Saudi till now. The Hajj is one of a Muslim's duties, as described in the five pillars of Islam, to go on a hajj at least once during his or her lifetime, if affordable. Prophet Muhammad had said that a person who performs hajj properly will return as a newly born baby, free of all sins. The Hajj begins on the eighth day of Dhul-Hijjah (month for Hajj), the 12th month of the Islamic year, and lasts for as long as six days.  EPA/NABIL MOUNZER

Tactical-Equipment-Tactical-Gear-Police-Tactical-Gear-Training-afghan-police-Afghanistans-security-forces-stand-guard-siezed-weapons-Afghan-police-southern-province-of-Kandahar-1

335151-Saudiweapons-1425856846-975-640x480

ប្រែសម្រួល៖ ​ ម៉ែ​វ​ សា​ធី​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print