គ្រូៗធ្វើកូដកម្មទម្លាក់នាយកវិទ្យាល័យសិលាទេវីគាត ឈន់

ចែករំលែក៖

ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០១៦ នាយកវិទ្យាល័យសិលា វេទី គាត ឈន់ ស្រុកឆ្លូង ខេត្តក្រចេះ លោក អ៊ិត សុភាព ត្រូវបានលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សធ្វើកូដកម្មទាមទារឲ្យមន្ទីរ អប់រំយុវជននិងកីឡាខេត្តក្រចេះដកចេញពី ដំណែងដោយសារពួកគាត់មិនពេញចិត្ត ទង្វើរបស់លោកនាយកនាពេលកន្លងមកក្នុងការងារដឹកនាំសាលា។

លោក អ៊ួក ស៊ាងអន ជាគ្រូបង្រៀន នៅវិទ្យាល័យសិលាវេទី គាត ឈន់ បានដឹក នាំធ្វើកូដកម្មនិយាយថា «លោកគ្រូ អ្នកគ្រូ មិនពេញចិត្តចុះពោះទង្វើជាច្រើនរបស់លោកនាយក អ៊ិត សុភាពនោះទេ ទី១- លោកជាមនុស្សមិនមានលក្ខណៈសម្បត្តិជាអ្នកដឹកនាំ, ទី២-ជាមនុស្សដែលមាន គំនិតគុំគួនទៅលើលោកគ្រូ អ្នកគ្រូ ក្រោម ឱវាទក៏ដូចជាសិស្សានុសិស្ស និងទី៣-នៅ ពេលដែលលោកគ្រូចង់ធ្វើអ្វីមួយមិនដែលមកពិភាក្សាជាមួយលោកគ្រូអ្នកគ្រូនោះទេគឺគាត់ចង់ធ្វើអ្វីតាមតែចិត្តរបស់គាត់»។

លោកគ្រូបានបន្ដទៀតថា កន្លងមក លោកនាយករូបនេះបានប្រើអំពើហិង្សា ទៅលើសិស្សសូម្បីតែសិស្សស្រីនៅពេលដែលសិស្ស ធើ្វខុសគាត់មិនដែលអប់រំណែ នាំត្រឹមត្រូវនោះទេ ។

សូមបញ្ជាក់ថា លោកនាយក អ៊ិត សុភាព បានក្លាយជានាយកវិទ្យាល័យសិលាទេវី គាត ឈន់តាំងពីឆ្នាំ២០១០មកម្លេ៉ះ ។
ក្រោយពីការលើបដាធ្វើកូដកម្មរួចមកខាងការិយាល័យអប់រំស្រុកឆ្លូងនិងមន្ទីអប់រំខេត្តបានចុះទៅសម្របសម្រួលហើយខាងមន្ទីក៏បានសន្យាថា សុំពេលមួយខែកន្លះដើម្បីដោះស្រាយជូនលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស ។

លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំខេត្ត ក្រចេះបានប្រាប់ថ្លែងថា ក្រោយពីមានការ តវ៉ាពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ខាងមន្ទីរក៏បានកោះប្រជុំភ្លាមហើយការ ប្រជុំនេះផងដែរបានសម្រេចជាលទ្ធផល គឺឱ្យលោកគ្រូ អ្នកគ្រូ ចូលបង្រៀនសិស្ស ជាធម្មតាវិញហើយពាក់ព័ន្ធជាមួយការដក លោកនាយកសាលាមន្ទីរសុំពេលមួយខ កន្លះដើម្បីស៊ើបអង្កេតរកហេតុផលមួយ ត្រឹមត្រូវ ។

លោកប្រធានមន្ទីរបញ្ជាក់បន្ថែមថា កន្លងមកថ្មីៗនេះខាងការិយាល័យអប់រំ ស្រុកក៏បានកោះហៅលោកនាយកទៅណែនាំឱ្យលោកនាយកប្រើពាក្យសម្ដីគួរសមទៅលើលោកគ្រូ អ្នកគ្រូ និងសិស្សា នុសិស្សវិញ៕

...

 

ដោយ៖ ហេង សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print