ក្រោយការប្រកាសសាកល្បងគ្រាប់បែកបរមាណូប្រកបដោយជោគជ័យបង្កការព្រួយបារម្ភយ៉ាងខ្លាំងដល់ពិភពលោកទាំងមូល ហើយបានជំរុញឱ្យលោក គីម ជុងអ៊ុន បញ្ចប់ជាបន្ទាន់នូវកម្មវិធីបរមាណូរបស់ខ្លួន ។ ប៉ុន្ដែបេក្ខភាពប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានស្ងើចសរសើរលោក គីម ជុងអ៊ុន ថា ជាបុគ្គលមានសមត្ថភាព។ នេះជាលើកទីមួយហើយដែលបេក្ខភាពប្រធានាធិបតីអាមេរិកសរសើពីចិត្ដក្លាហានរបស់មេដឹកនាំកូរ៉េខាងជើង ។
នៅក្នុងសន្និសីទការសែតបេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋលោក ដូ ណាល់ត្រាំ បានបញ្ជាក់ថា លោកគោរពដល់ការសម្រេចចិត្ដមិនមានការស្ទាក់ស្ទើរក្នុងនាមជាមេដឹកនាំមួយរូបសម្រាប់ទប់ទល់នឹងសត្រូវរបស់ខ្លួន ។ លោក គីម ជុងអ៊ុន ពិតជាមេដឹកនាំដ៏ពិតប្រាកដ។
លោក ដូ ណាល់ត្រាំ បញ្ជាក់ទៀតថា កម្លាំងរបស់លោក គីម ជុងអ៊ុន ពេលដែលសម្រេចអ្វីមួយគឺជារឿងដ៏លំបាកដោយសារតែលោកនៅក្មេងដូចជាការសម្លាប់មេទ័ពជាន់ខ្ពស់ក្នុងនោះមានទាំងឪពុកមារបស់លោកផងដែរ ។
ពលរដ្ឋកូរ៉េខាងត្បូងមានទំនុកចិត្ដលើមេដឹកនាំ គីម ជុងអ៊ុន មានមនុស្សវ័យក្មេងប៉ុន្មាននាក់ដែលឡើងកាន់អំណាចដឹកនាំប្រទេសមួយពេលមានអាយុទើបតែ២៥ឆ្នាំ ហើយត្រូវប្រឈមមុខជាមួយនឹងមេទ័ពដែលមានអំណាចជាច្រើនរូប។ ប្រសិនបើលោក គីម ជុងអ៊ុន គ្មានភាពរឹងមាំនោះលោកប្រាកដជាស្ថិតនៅក្រោមអំណាចរបស់មន្ដ្រីជាន់ខ្ពស់នៅកូរ៉េខាងជើងជាមិនខានដែលមានបទពិសោធដឹកនាំនយោបាយជាច្រើនទសវត្ស។ ពិតជាកម្រមានមេដឹកនាំវ័យក្មេងណាធ្វើបានដូចលោក គីម ជុងអ៊ុន នោះឡើយ។
សកម្មភាពរបស់មេដឹកនាំកូរ៉េខាងជើងគឺចង់បង្ហាញឱ្យសត្រូវបានដឹងច្បាស់ថា ខ្លួនពិតជាមានគ្រាប់បែកបរមាណូសម្រាប់ការពារខ្លួន។ លោក ដូ ណាល់ត្រាំ បញ្ជាក់ថា អាមេរិកមិនអាចលេងសើចជាមួយកូរ៉េខាងជើងបានឡើយប្រទេសនេះពិតជាមានមីស៊ីលឆ្លងទ្វីបនិងគ្រាប់បែកបរមាណូប្រាកដមែន ។
កាលពីខែសីហា ឆ្នាំ២០១៥ លោក ដូ ណាល់ត្រាំ ធ្លាប់បានហៅ លោក គីម ជុងអ៊ុន ថា ជាវិរៈជនក្រោយពេលដែលលោកគីម ជុងអ៊ុន និងកូរ៉េខាងត្បូងបន្ដរក្សាសន្ដិសុខនៅតាមខ្សែបន្ទាត់ព្រំដែនបន្ដទៀត ៕
ប្រែសម្រួល៖ ម៉ែវ សាធី