ត្រីបបែលក្រៀម​ និងគ្រឿងឧបភោគ បរិភោគប្រមាណ ២៥គីឡូក្រាមត្រូវបានមន្ត្រីក.ប.ប. ដកហូតនៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ បានឱ្យដឹងនៅថ្ងៃ​ព្រហស្បតិ៍​ទី​០៣ ខែមិនា​ ឆ្នាំ​២០២២នេះ​ថា៖​ ​ដើម្បីការពារសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីក.ប.ប. បានចុះប្រតិបត្តិការត្រួតពិនិត្យអនុលោមភាពទំនិញដែលដាក់លក់តាមបណ្ដាទីផ្សារនានាក្នុងរាជធានី​, ខេត្ត​, ក្រុង​ ដើម្បីស្វែករកទំនិញមិនមានអនុលោមភាព ចៀសវាងអ្នកប្រើប្រាស់ទិញយកទៅប្រើប្រាស់ ឬបរិភោគប៉ះពាល់ដល់សុខុមាលភាព ក៏ដូចជាប្រយោជន៍ផងដែរ។

ជាក់ស្ដែង​នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ​ មន្ត្រីក.ប.ប. បានចុះប្រតិបត្តិការត្រួតពិនិត្យអនុលោមភាពទំនិញដែលដាក់លក់តាមបណ្ដាទីផ្សារនានាក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនេះដែរ មន្ត្រីជំនាញ​ បានរកឃើញទំនិញហួសសុពលភាពប្រើប្រាស់ចំនួន ២៥.៥គីឡូក្រាម យកមករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ។

លើសពីនេះទៅទៀត មន្ត្រីក.ប.ប. បានធ្វើការពិន័យអន្តរការណ៍ និងណែនាំដល់ម្ចាស់ទំនិញឱ្យបញ្ឈប់ការដាក់លក់ទំនិញមិនអនុលោមផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print