ភ្នំពេញ៖ បន្ទាប់ពីទទួលបានព័ត៌មានពីស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិកថា ទឹកដោះគោម្សៅចំនួនបីម៉ាកសង្ស័យមានមេរោគឆ្លង ដែលប៉ះពាល់ដល់សុខភាពកុមារ និងទារក ភ្លាមៗក៏ត្រូវបានក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ និងលក់ចែកចាយនូវផលិតផលទឹកដោះគោទាំងនោះ និងប្រមូលទិញត្រលប់មកវិញដោយស្ម័គ្រចិត្ត។
ជាក់ស្ដែងយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា៖ ទឹកដោះគោម្សៅទាំង៣ម៉ាក់នោះ ទី១មាន,ម៉ាក Alimentum ,ទី២ម៉ាក Elecare និងទី៣ម៉ាក Human Milk Fortifier ដែលផលិតដោយរោងចក្រ Sturgis នៅរដ្ឋមីស៉ីហ្គែន សហរដ្ឋអាមេរិក ដោយសង្ស័យថាមានឆ្លងមេរោគឈ្មោះ ក្រូណូបាក់ទែរ សាកាហ្សាគី (Cronobacter Sakazakii) និងមេរោគឈ្មោះ សាលម៉ូណែលឡា (Salmonella) ក្នុងពេលដំណើរការច្រវាក់ផលិតកម្ម។
បន្ថែមពីនេះ ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា៖ “មេរោគទាំងនេះបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ពិសេសចំពោះទារក និងកុមារតូចៗ”៕ដោយ៖សហការី
សូមអានព័ត៍មានលម្អិតនៅក្នុងសេចក្ដីជូនព័ត៌មានរបស់ខាងក្រោមនេះ៖