ទឹកដោះគោម្សៅម៉ាក Alimentum, Elecare និងម៉ាក Human Milk Fortifier ត្រូវ​ក្រសួងសុខាភិបាល​ ប្រកាសប្រមូលទិញត្រលប់មកវិញ ក្រោយសង្ស័យថាមានមេរោគ

ចែករំលែក៖

ភ្នំពេញ៖​ បន្ទាប់ពីទទួលបានព័ត៌មានពីស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិកថា​ ទឹកដោះគោម្សៅចំនួនបីម៉ាកសង្ស័យមានមេរោគឆ្លង ដែលប៉ះពាល់ដល់សុខភាពកុមារ និងទារក​ ភ្លាមៗ​ក៏ត្រូវ​បា​នក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋបញ្ឈប់ការប្រើប្រាស់ និងលក់ចែកចាយនូវផលិតផលទឹកដោះគោទាំងនោះ និងប្រមូលទិញត្រលប់មកវិញដោយស្ម័គ្រចិត្ត។

ជាក់ស្ដែង​យោង​តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា​៖​ ទឹកដោះគោម្សៅទាំង៣ម៉ាក់នោះ ទី១មាន,ម៉ាក Alimentum ,ទី២ម៉ាក Elecare និងទី៣ម៉ាក Human Milk Fortifier ដែលផលិតដោយរោងចក្រ Sturgis នៅរដ្ឋមីស៉ីហ្គែន សហរដ្ឋអាមេរិក ដោយសង្ស័យថាមានឆ្លងមេរោគឈ្មោះ ក្រូណូបាក់ទែរ សាកាហ្សាគី (Cronobacter Sakazakii) និងមេរោគឈ្មោះ សាលម៉ូណែលឡា (Salmonella) ក្នុងពេលដំណើរការច្រវាក់ផលិតកម្ម។

បន្ថែមពីនេះ​ ក្រសួងសុខាភិបាល​ បានគូសបញ្ជាក់ថា៖ “មេរោគទាំងនេះបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ ពិសេសចំពោះទារក និងកុមារតូចៗ”៕ដោយ​៖សហការី​

សូមអានព័ត៍មានលម្អិតនៅក្នុង​សេចក្ដីជូនព័ត៌មានរបស់ខាងក្រោមនេះ៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print