ខេត្តព្រះសីហនុ៖ បុរសម្នាក់ជាជនជាតិខ្មែរអ៊ិស្លាមត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុធ្វើការស្រាវជ្រាវក្រោយពីដឹងថាមានជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន។
បេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឱ្យដឹងថា ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័នឹងករណីគ្រឿងញៀន នៅចំណុចភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនសង្ស័យមានឈ្មោះ អ៊ុង យេុី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរនេសាទ មានទីលំនៅភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ចំពោះវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១២កញ្ចប់(ធំ០៣ និងតូច០៩) និងទូរស័ព្ទដៃចំនួន០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕ដោយ៖សហការី