ខេត្តកណ្តាល៖ ខឹងខូចខឹងខាត ប្ដីចិត្តភ្លើងចំបើង គ្មានការគិតពិចារណា ជាតិស្រាចូលពោះទៅជាបង្កហិង្សាដាក់ក្រុមគ្រួសារ និងសម្រេចចិត្តដុតផ្ទះចោលគ្រាន់តែឈ្លោះប្រកែកបន្តិចបន្តួច ហើយប្រពន្ធខឹងសុំលែងនោះ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង១ និង២៥នាទីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជាប្រពន្ធមានឈ្មោះសយ យ៉ារិទ្ធ អាយុ២៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរជាកសិករ។ ចំណែកប្ដីរបស់ខ្លួនឈ្មោះកង ខែត អាយុ២៦ឆ្នាំ មុខរបរធ្វើស្រែ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុលោកប្ដីដ៏កំហោចខាងលើបានផឹកស្រាស្រវឹងនិងប្រើពាក្យសម្ដីធ្ងន់ៗមកលើប្រពន្ធជាមួយនិងអំពើហិង្សា។ ស្ត្រីជាប្រពន្ធខឹងពេកក៏បានស្រែកខ្លាំងៗថា «បើធ្វើតែបែបៗហ្នឹង យើងលែងលះគ្នាទៅ ទៅសាលាឃុំឲ្យគេដឹងលឺ កុំឲ្យមានកម្មពាររស់នៅជាមួយគ្នាយ៉ាប់វេទនាយ៉ាងនេះ?» លឺដូច្នេះប្ដីដែលប្រវឹងជោគជាំ ក៏បានដើរសំដៅមកផ្ទះរបស់ខ្លួនដែលដៃម្ខាងកាន់ពូថៅ និងដៃម្ខាងទៀតកាន់ប៊ិដុងសាំងប្រហែលជិត២០លីត្រ លោកចាក់បង្ហូលើក្ដារ រួចហើយយកដែកកេះដុតបង្កឲ្យឆេះយ៉ាងសន្ធោសន្ធៅ។ ជនបង្កជាប្ដីឃើញហេតុការណ៍បែបនេះ បានព្យាយាមរត់គេចខ្លួនពីកន្លែងកើតហេតុ ទើបបណ្តាលឲ្យផ្ទះមួយខ្នងដែលមានទំហំ៥ម៉ែត្រ គុណនិង៦ម៉ែត្រសង់អំពើឈើប្រកសង្ក័សីចេះហ្មត់៕
ដោយ៖ ស្អាងជ័យ