ក្រុមជនជាតិឃើតនៅក្នុងប្រទេសទួរគី កំពុងតែពង្រីកអំណាចខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយមេដឹកនាំរបស់ក្រុមឧទ្ទាម Kurd បាននិយាយថា ទាហានរបស់ខ្លួន បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការតស៊ូប្រយុទ្ធជាមួយនឹងកម្លាំងរដ្ឋាភិបាលទួរគី រហូតដល់ទីបញ្ចប់ពី ព្រោះថា ពួកគេនឹងមិននៅស្ងៀម ដើម្បីឲ្យទួរគីឡោមព័ទ្ធ នោះឡើយ។
លោកCemil Bayik មេដឹកនាំកំពូលរបស់ក្រុមគណបក្សកម្លាំងកម្មករ PKK ឬហៅថាជាក្រុមឧទ្ទាមKurd បានបញ្ជាក់ថា លោកប្រធានាធិបតីទួរគី Recep Tayyip គឺជាមនុស្សតែម្នាក់ដែលបានធ្វើឲ្យស្ថានភាពសង្រ្គាម កាន់តែអាក្រក់ឡើង ហើយក្រុមឧទ្ទាម នឹងធ្វើការការពារខ្លួនរហូតដល់ទីបញ្ចប់ ទោះបីជាត្រូវអូសបន្លាយពេលវេលាយូរ យ៉ាងណាក៏ដោយ។
គួរបញ្ជាក់ដែរថា លោកទីប្រឹក្សារបស់ប្រធានាធិបតីរបស់ទួរគី លោក IInur Cevik បាននិយាយទៅកាន់ក្រុមអ្នកកាសែតរបស់ទូរទស្សន៍ប៊ីប៊ីស៊ីថា តាមពិតនៃមូលហេតុនៃការលើកឡើងរបស់មេដឹកនាំឧទ្ទាមរូបនេះ គឺធ្វើឡើងក្នុងគោលបំណង ចង់ផ្តាច់ខ្លួន ដើម្បីបង្កើតរដ្ឋឯករាជ្យមួយដោយខ្លួនឯង នៅក្នុងប្រទេសទួរគី៕
ប្រែសម្រួល៖ ម៉ែវ សាធី