លោក អ៊ុយ សំអាត អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អណ្តូងទឹកប្រភេទអាហ្វ្រីដេស ចំនួន១១អណ្តូងនៅស្រុកឆែប

ចែករំលែក៖

ខេត្តព្រះវិហារ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អណ្តូងទឹកប្រភេទអាហ្វ្រីដេស ចំនួន១១អណ្តូង ក្រោមអធិបតីភាពលោក អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពី លោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងអ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាស្រុកឆែប ។

ពិធីសម្ភោធនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ភូមិកំពង់ពូ២អណ្តូង, កំពង់ស្រឡៅ៣អណ្តូង, ភូមិ
សង្កែ១អណ្តូង, ភូមិសួង២អណ្តូង, ភូមិខាំកឺត៣អណ្តូង ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។

ពលរដ្ឋចូលរួមចំនួន៦០នាក់បានទទួលអំណោយមនុស្សធម៌ ក្នុងម្នាក់ៗទទួលបានបានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ៕

13092026_987499237972198_439051962194845831_n

13096194_987499247972197_2687344797959705038_n

13103253_987499281305527_171339816306104071_n

13055596_987499337972188_1316184076099285162_n

13082585_987499411305514_7238471934583909550_n

13091975_987499471305508_7098624555059810092_n

ដោយ៖ សុខ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print