អារ៉ាប៊ីសាអ៊ូ ឌីតនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គចែកពូលក្នុងពានរង្វាន់Asian Champions League

ចែករំលែក៖

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទីខែមីនាថា ប្រទេសអារ៉ាប៊ីសាអ៊ូ ឌីតនឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតក្រុមទាំង៥មកពីភាគខាងលិចទ្វីបអាស៊ីនៃពានរង្វាន់ Asian Champions League

ទីក្រុង Riyadh នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតដែលពាក់ព័ន្ធនឹងក្រុមការពារតំណែងជើងឯក Al Hilal នៅក្នុងទីក្រុងកំណើតរបស់ពួកគេក្នុងពូល A ដែលមានក្រុម Istiklol មកពីប្រទេសទួមេគីស្ថាន, ក្រុម Al Rayyan មកពីកាតា និងក្រុមដែលឈ្នះវគ្គ Playoff ផងដែរ។ពូល B ដែល​មានក្រុម Mumbai, ក្រុម Al Jazira មក​ពី​ប្រទេស​អារ៉ាប់រួម, ក្រុម Al Shabab របស់​អារ៉ាប៊ីសាអ៊ូ ឌីតនិង​ក្រុម Air Force របស់​អ៊ីរ៉ាក់ក៏​នឹង​ប្រកួត​នៅទីក្រុង Riyadh ដែរ។ក្រុម Jeddah នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Foolad មកពីប្រទេសអ៊ីរ៉ង់, ក្រុម Shabab Al Ahli Dubai, ក្រុម Al Gharafa របស់កាតា និងក្រុមAhal របស់ទួមេគីស្ថានក្នុងពូល C ខណៈពូល D ដែលមានក្រុម Sepahanរបស់អ៊ីរ៉ង់, Al Duhail មកពីកាតា, Pakhtakor របស់អ៊ូបេគីស្ថាន និងក្រុមឈ្នះក្នុងវគ្គ Playoff នឹងធ្វើឡើងនៅ Buraidah ពូល E នឹងត្រូវលេងក្នុងទីក្រុង Dammam ហើយនឹងមានក្រុម Al Saddរបស់កាតា, Al Faisaly មកពីអារ៉ាប៊ីសាអ៊ូ ឌីត, ក្រុមមកពីហ្សកដានី Al Wehdat និងក្រុមឈ្នះក្នុងវគ្គ Playoff ការប្រកួតគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ខែមេសាខាងមុខ ជាមួយនឹងក្រុមដែលឈ្នះនៃពូលនីមួយៗឈានទៅវគ្គ១៦ ក្រុមចុងក្រោយជាមួយនឹងក្លិបចំនួនដែលមានកំណត់ត្រាជើងឯករងល្អបំផុត។កន្លែងសម្រាប់ក្រុមទាំងនៅភាគខាងកើតនៃការចាប់ឆ្នោតត្រូវបានប្រកាសកាលពីខែមុន ដោយការប្រកួតនឹងត្រូវប្រកួតនៅប្រទេសថៃ វៀតណាម និងម៉ាឡេស៊ី។ ចំណែកការប្រកួតនៅតំបន់ភាគខាងកើតនេះនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែមេសា។

សូមបញ្ជាក់ថា វគ្គចែកពូលក្នុងការប្រកួតពានរង្វាន់ Asian Champions League ឆ្នាំនេះកំពុងត្រូវបានលេងដោយបិទទ្វារដើម្បីកំណត់ការធ្វើដំណើររបស់ក្រុមកីឡាករដោយសារតែជំងឺរាតត្បាតកូវីដ១៩ដែលកំពុងបន្ត ៕ (រូបភាព ៖ Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print