ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់និងណែនាំពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ ក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ បានបន្តចុះត្រួតពិនិត្យ និងធ្វើកំណត់ហេតុណែនាំបន្ថែមដល់បណ្ដាទីតាំងអាជីវកម្មសេវាកម្សាន្ត KTV ក្លិប ភោជនីយដ្ឋាន ស្ថិតក្នុងភូមិសាស្រ្តខណ្ឌសែនសុខក្នុងការអនុវត្តវិធានសុខាភិបាលឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព រួមមានការដាក់ម៉ាស៊ីនវាស់កម្តៅ ដាក់អាល់កុល និងចាត់តាំងបុគ្គលិកដេីម្បីត្រួតពិនិត្យកាតវ៉ាក់សាំងពេលភ្ញៀវចេញ-ចូលក្នុងទីតាំងរបស់ខ្លួន ជាពិសេសវិធានការ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា, នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន៣៦៦នាក់ (ឆ្លងក្នុងសហគមន៍: ៣៤០នាក់ នាំចូល: ២៦ នាក់) និងជាសះស្បេីយ៥០៧នាក់ ។ ដូច្នេះចំនួនអ្នកឆ្លងជំងឺកូវីដ-១៩សរុបកេីន ១៣១.៧៣៨នាក់ និងចំនួនអ្នកជាសះស្បេីយសរុបកេីន ១២៥.៥៣៦នាក់ និង ស្លាប់ថ្មី៥នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ ៣.០៣៨នាក់ ។ សូមបន្តអនុវត្តន៍វិធានការ៣កុំ ៣ការពារ និងទោះបីបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2.871.758 ស្មេីនឹង 169.926 ក្នុង១លាននាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115។ ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាគិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២៖
-លើប្រជាជនអាយុពី១៨ឆ្នាំឡើង មាន ១០២,៤៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។
-លើកុមារ-យុវវ័យអាយុពី១២ឆ្នាំទៅក្រោម ១៨ឆ្នាំមាន ៩៩,៩៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨នាក់។
-លើកុមារអាយុពី០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន១០៧,១០% ធៀបជាមួយនឹងប្រជាជនគោលដៅ១,៨៩៧, ៣៨២នាក់។
-លើកុមារអាយុ ០៥ឆ្នាំ មាន ១១៧,៧៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។
-លើកុមារអាយុ០៣ឆ្នាំដល់ក្រោម០៥ឆ្នាំ មាន៣២,៨២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០នាក់។
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៩១,៦៥% ៕
ដោយ : សិលា