មន្ត្រី ក.ប.ប. បន្តយ៉ាងយកចិត្តទុកដាក់ត្រួតពិនិត្យគុណភាព សុវត្ថិភាព លើផលិតផលទំនិញ​ ពិសេស បន្លែ ផ្លែឈើ គ្រប់ប្រភេទ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ បានឱ្យដឹងនៅរសៀលថ្ងៃ​សុក្រ​ទី​០៤ ខែមិនា​ ឆ្នាំ​២០២២​នេះថា៖​ មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តតាកែវ និងខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យអនុលោមភាពនៃទំនិញហូបចុក នៅតាមបណ្តាផ្សារ​ ម៉ាត និងផ្ទះលក់ទំនិញ នៅក្នុងក្រុងដូនកែវ​ ខេត្តតាកែវ និងស្រុករមាសហែក​ ខេត្តស្វាយរៀង។

ក្រោយការត្រួតពិនិត្យមន្ត្រីជំនាញ ក.ប.ប. បានរកឃើញ និងដកហូតទំនិញមិនអនុលោមចម្រុះចំនួន ៣០១.៨៦គីឡូក្រាម និងអាល់កុលក្លែងក្លាយ(មេតាណុល)ចំនួន ៣៨លីត្រ យកមករក្សាទុក រង់ចាំនីតិវិធីកម្ទេចចោល។ ដោយឡែក អាជីវករដែលបានដាក់លក់ទំនិញខុសប្រក្រតីទាំងនោះ ព្រមទទួលការណែនាំ និងទទួលពិន័យអន្តរការណ៍។

ក្នុងថ្ងៃនោះផងដែរ​ មន្រ្តីសាខាក.ប.ប.​ ខេត្តត្បូងឃ្មុំ​ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តចុះឃ្លាំពិនិត្យ ទំនិញ បន្លែ ផ្លែឈើ នាំចូលពីបរទេស តាមបណ្តោយផ្លូវជាតិលេខ៧២ ក្នុងស្រុកពញាក្រែក។

ក្រោយត្រួតពិនិត្យជាក់ស្ដែង​ មន្ត្រីជំនាញបានធ្វើតេស្តបឋមស្វែងរកសារធាតុគីមី​ និងសំណល់ថ្នាំកសិកម្មលេីបន្លែ​ ផ្លែឈេីស្រស់មួយចំនួន ដែលជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃេីញភាពមិនអនុលោមលេីគំរូផលិតផលទាំងនោះឡេីយ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print