យកដុំថ្មមួយគំនរឈរគប់ផ្ទះគេខូចខាតសម្ភារៈមួយចំនួនធំត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តរតនគិរី÷ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកបរកែវឃាត់ខ្លួននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ពាក់ព័ន្ធនិងករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនាកាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង១៧និង៣០នាទី ស្ថិតនៅក្នុងភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

សមត្ថកិច្ចនគរបាលស្រុកបរកែវបានឲ្យដឹងថា ជន សង្ស័យឈ្មោះ កែវ សុវណ្ណសីលា(ហៅយ៉ត)ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិថ្មី ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ បច្ចុប្បន្ន រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

ចំណែកជនរងគ្រោះឈ្មោះ ម៉ន គីឡែន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅភូមិ-ឃុំកើតហេតុខាងលើ។

បើតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាបុរសជួបជនសង្ស័យខាងលើបានយកដុំថ្មជាច្រើនគ្រាប់ទៅលើផ្ទះជនរងគ្រោះបណ្ដាលឱ្យខូចខាតសម្ភារៈមួយចំនួន។ នគរបាលមិនដឹងថាតើមូលហេតុអ្វីបានជាបុរសសង្ស័យយកដុំថ្មគប់លើផ្ទះអ្នកដទៃបណ្ដាលឱ្យខូចខាតសម្ភារៈច្រើនយ៉ាងនេះទេពីព្រោះជនសង្ស័យមិនឆ្លើយនឹងសំណួរពាក់ព័ន្ធករណីនេះឡើយ។នគរបាលប្រាប់ថាបុរសសង្ស័យខាងលើជាអ្នកញៀនថ្នាំ។

ក្នុងនោះសម្ភារខូចខាតរួមមាន÷
១- រថយន្តក្រពិតទ្វាផ្នែកខាងស្តាំចំនួន១
២-ម៉ូតូបែកកាត់តាប៊ូខាងក្រោយចំនួន១
៣-បង្អួចផ្ទះបែកចំនួន១ វង់
៤- រានព្រះភូមិដាច់កំពូលចំនួន១
៥- ជញ្ជាំងផ្ទះមានស្លាកស្នាមគប់(ដុំថ្ម)ច្រើនកន្លែង។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងដុំថ្មចំនួន៣៤ដុំ ត្រូវបានឃាត់ខ្លួន និងរក្សាទុកជាបណ្តោះអាសន្ន នៅអធិការរដ្ឋាននគរបាលស្រុកបរកែវ ដើម្បីបង្កសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមនីតិវិធីច្បាប់៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print