ប្រធានាធិបតីពូទីនព្រមានអ៊ុយក្រែន បើនៅតែបន្តពន្យារពេលនៃកិច្ចពិភាក្សាទៀតទីក្រុងមូស្គូនឹងបន្តសកម្មភាពរបស់ខ្លួន

ចែករំលែក៖

នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ ជាលើកទីបីរវាងប្រធានាធិបតីបារាំង នឹងរុស្ស៊ី លោកពូទីនបានព្រមានថា «រាល់ការព្យាយាមអូសបន្លាយពេលវេលានៃកិច្ចពិភាក្សារវាងមន្ត្រីរុស្ស៊ីនឹងអ៊ុយក្រែន ទីក្រុងមូស្គូនឹងបន្តសកម្មភាពរបស់ខ្លួនដោយមិនរង់ចាំទៀតឡើយ»។ ការប្រកាសខាងលើរបស់ប្រធានាធិបតីរុស្ស៊ី លោកពូទីន នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទរយៈពេល៩០នាក់ទីជាមួយប្រធានាធិបតីបារាំង ។ នេះជាកិច្ចពិភាក្សាលើកទីបីចាប់តាំងពីរុស្ស៊ីវាយប្រហារអ៊ុយក្រែននៅថ្ងៃទី ២៤ខែកុម្ភៈ។ សារព័ត៌មាន France 24 បានផ្សាយថា ប្រធានាធិបតីបារាំងបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងថា «រឿងអាក្រក់បំផុតអាចនឹងកើតឡើងក្នុងវិបត្តិនៅប្រទេសអ៊ុយក្រែន»។ ជាមួយគ្នានេះប្រធានាធិបតីបារាំង ក៏បានអំពាវនាវដល់រុស្ស៊ីកាត់បន្ថយផលប៉ះពាល់ដល់ពលរដ្ឋស្លូតត្រង់ និងអនុញ្ញាតឱ្យមានសកម្មភាពមនុស្សធម៌ ៕ ដោយធីរីណា

...

រូបថត៖AFP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print