បុរសវ័យចាស់បើករថយន្តស៊េរីទំនើប Lexus NX200t បុកខឿនស្ពានអាកាសស្ទឹងមានជ័យកល់ជាប់ទៅមុខលែងរួច

ចែករំលែក៖

​ ភ្នំពេញ​ ៖​ មានបុរសវ័យចំណាស់ម្នាក់រួមដំណើរជាមួយនឹងបុរសវ័យចំណាស់ម្នាក់ទៀតបានបើករថយន្តLEXUS NX200t ក្នុងល្បឿនយ៉ាងលឿន​ហើយបានបើកគេចពីឡំប្រឺតាមួយគ្រឿងជ្រុលទៅបុកខឿនស្ពានអាកាសស្ទឹងមានជ័យបណ្តាលឱ្យកល់ជាប់ទៅមុខលែងរួចនិងរងការខូចខាតយ៉ាងដំណំ​ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណេីរកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងលិចតាមបណ្ដោយផ្លូវ លេខ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់រួមដំណើរជាមួយនឹងបុរសវ័យចំណាស់ម្នាក់ទៀតបានបើករថយន្ត LEXUS NX200t ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AY-8756 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ពីលិចទៅកើត​ លុះមកដល់ចំណុចកើតហេតុខាងលើបានគេចពីឡំប្រឺតាមួយគ្រឿងក៏ជ្រុលទៅបុកខឿនស្ពានអាកាសស្ទឹងមានជ័យពេញទំហឹងបណ្ដាលឱ្យរថយន្ដកល់ជាប់ទៅមុខលែងរួច ។ ភ្លាមនោះត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយរុញរថយន្តទម្លាក់ចុះមកក្រោមវិញ ដោយរថយន្តបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
​ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់​ ៕

...

​ ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print