ជិះម៉ូតូលឿនពេកគេចរថយន្តនៅខាងមុខជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ : បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនរួចបានគេចពីរថយន្តដឹកការ៉ូដែលកំពុងបើកបរនៅខាងមុខជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ នឹង២០នាទីព្រឹក ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវឌួង ងៀប ដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមាន៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកZOOMER Xពណ៍ស លាយខ្មៅពាក់ស្លាកលេខភ្នំពេញ1GI 4091បើកបរដោយបុសម្នាក់ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុបានជិះគេចពីរយន្តដឹកការ៉ូមួយគ្រឿងដែលបើកបរនៅខាងមុខ ហើយជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតម៉ាកព្រូសពណ៍ក្រហមពាក់ស្លាកលេខភ្នំពេញ2AO 6982បើកបរដោយស្ត្រីម្នាក់ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យភ្លាមៗ ចំណែកម៉ូតូ នឹងរថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសម្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវ៉ាស់វែងយករថយន្តនឹងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print