​លោក​ឡា​ច​ មាន​ ជា​សាក្សី​ថ្មី​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​កោះហៅ​មក​ផ្តល់​សក្ខីកម្ម​ពាក់ព័ន្ធ​ជាមួយ​អង្គហេតុ​មន្ទីរ​សន្តិសុខ​ស​-២១

ចែករំលែក៖

​ភ្នំពេញ​៖​ អតីត​កងការពារ​នៅ​មន្ទីរ​សន្តិសុខ​ស​-២១​ ឬ​គុក​ទួល​ស្លែង​បាន​ថ្លែង​ថា​អ្នកទោស​សំខាន់​គឺជា​អ្នក​ដែល​ធ្វើ​ការងារ​ធំៗ​នៅ​ក្នុង​របប​ខ្មែរក្រហម​ និង​អ្នក​ដែល​ធ្វើ​ការងារ​នៅ​មន្ទីរ​ស​-២១​។​ លោក​ឡា​ច​ មាន​ ជា​សាក្សី​ថ្មី​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​កោះហៅ​មក​ផ្តល់​សក្ខីកម្ម​ពាក់ព័ន្ធ​ជាមួយ​អង្គហេតុ​មន្ទីរ​សន្តិសុខ​ស​-២១​ បាន​ឆ្លើយ​ប្រាប់​អង្គ​ជំនុំជម្រះ​ ថា​អ្នកទោស​ដែល​ត្រូវ​បាន​សួរ​ចម្លើយ​រួច​ហើយ​ ពេល​ចេញ​មក​វិញ​មានការ​ស្រែក​ទ្រហោយំ​ ថ្ងូរ​ឈឺចាប់​ដោយសារ​តែ​ការ​ធ្វើ​ទារុណកម្ម​។​ សាក្សី​ថា​ចំពោះ​អ្នកទោស​ ដែល​ឃុំ​នៅ​ក្នុង​បន្ទប់​មិន​ត្រូវ​បានឱ្យ​ងូតទឹក​នោះ​ទេ​ ហើយ​ចំណែក​ អ្នកទោស​ដែល​ជាប់​ឃុំ​ក្នុង​បន្ទប់​ធំ​រួម​គ្នា​គឺ​ត្រូវ​បាន​គេ​បាញ់​ទឹក​ទុយោ​ងូត​ឱ្យ​តែ​ម្តង​ ចំណែក​ពេក​សម្រាក​វិញ​ គឺ​អ្នកទោស​ទាំងអស់​ត្រូវ​បានឱ្យ​ដេក​ផ្ទាល់​នឹង​ឥដ្ឋ​ គ្មាន​កន្ទេល​ឡើយ​ ។​

​លោក​ ឡា​ច​ មាន​ បាន​ថ្លែង​ថា​ នៅ​ពេល​ដែល​អ្នកទោស​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​បឹង​ជើង​ឯង​គឺ​មិន​ដែល​មាន​នរណា​វិល​ត្រឡប់​មក​មន្ទីរ​ស​-២១​ វិញ​ទេ​ គឺ​បាត់​ខ្លួន​តែ​ម្តង​។​ សាក្សី​ថ្លែង​ថា​អ្នកទោស​នៅ​មន្ទីរ​ស​-២១​ មាន​ទាំង​ស្ត្រី​ និង​បុរស​ព្រមទាំង​ស្ត្រី​មាន​ផ្ទៃពោះ​ផង​ដែរ​។​ សាក្សី​បាន​ថ្លែង​ថា​អ្នកទោស​ដែល​ប​ញ្ចូ​ន​មក​កាន់​គុក​ទួល​ស្លែង​គ្មាន​មេធាវី​ការពារ​ និង​គ្មាន​សាក្សី​មក​ជាមួយ​ទេ​។​ លោក​ថា​អ្នកទោស​ គ្មាន​វិធី​ការពារ​ខ្លួន​គេ​នោះ​ទេ​។​ លោក​ថា​អ្នកយាម​ គ្មាន​សិទ្ធិ​វាយ​អ្នកទោស​ទេ​។​ លោក​បាន​ប្រាប់​ថា​តួនាទី​របស់​លោក​ជា​អ្នកយាម​អ្នកទោស​នៅ​ក្នុង​មន្ទីរ​ស​-២១​ គឺ​ដើម្បី​ មើល​អ្នកទោស​ចង​កង​ ឬ​លួច​កាច់​សោរ​។​ នេះ​គឺជា​បញ្ជា​របស់​ថ្នាក់ដឹកនាំ​របស់​មន្ទីរ​ស​-២១​ដែល​ត្រូវ​ការពារ​កុំឱ្យ​អ្នក​ ទោស​លួច​រត់​ ឬ​ធ្វើ​អត្ត​ឃា​ដ​ ។​ លោក​ថ្លែង​ថា​ឌុ​ច​គឺជា​មេដឹកនាំ​ធំ​នៅ​មន្ទីរ​ស​-២១​។​ តាម​ការ​បញ្ជាក់​ លោក​ឡា​ច​ មាន​ ត្រូវ​បាន​ប្តូរ​ពី​តួនាទី​ពី​កងការពារ​ទៅ​ចូល​ក្នុង​ក្រុម​សួរ​ចម្លើយ​ដោយ​ធ្វើ​ជា​អ្នក​វាយ​អង្គុលីលេខ​ និង​ក្រោយមក​បាន​ក្លាយទៅជា​អ្នក​សួរ​ចម្លើយ​អ្នកទោស​ ។​

​សាក្សី​ ឡា​ច​ មានបាន​ថ្លែង​ថា​ នៅ​អំឡុង​ឆ្នាំ​ ១៩៧៨​ មានការ​ដឹក​បញ្ជូន​អ្នកទោស​ទាំង​ហ្វូងៗ​ចូល​មក​ក្នុង​ មន្ទីរ​ស​-២១​ ប៉ុន្តែ​លោក​មិន​បានដឹង​ថា​អ្នកទោស​នោះ​ត្រូវ​បាន​ចាប់​បញ្ជូន​ពី​ភូមិភាគ​ណាខ្លះ​នោះ​ទេ​។​ លោក​ថា​ថ្នាក់​ លើ​ដែល​មាន​ឌុ​ច​ជា​មេ​គុក​បាន​ណែនាំ​ថា​ភូមិភាគ​បូព៌ា​គឺជា​ភូមិភាគ​ក្បត់​ និង​ត្រូវ​ធ្វើការ​សួរ​ចម្លើយ​ឱ្យ​បាន​ត្រឹមត្រូវ​។​ អ្នក​សួរ​ចម្លើយ​ត្រូវ​បាន​ចែក​ចេញ​ជា​បី​ក្រុម​ដែល​មួយ​ក្រុមៗ​មាន​គ្នា​ពី​៦​ទៅ​៧​ នាក់​។​ សាក្សី​ថា​ក្នុង​ករណី​ដែល​អ្នក​ ទោស​ដែល​ពិបាក​ក្នុង​ការ​យក​ច​ម្លើ​សារភាព​ គឺ​គេ​យក​ទៅ​ឃុំ​ដោយឡែក​ និង​ត្រូវ​បញ្ជូន​ទៅ​ក្រុម​មួយទៀត​ជា​អ្នក​សួរ​ ចម្លើយ​វិញ​ម្តង​។​ លោក​បាន​លើក​ឡើង​ថា​ការ​សួរ​ចម្លើយ​ទៅ​លើ​អ្នកទោស​គឺ​ដើម្បី​ស្វែងរក​ខ្សែបណ្តាញ​ពិតប្រាកដ​ របស់​ខ្មាំង​ដែល​ក្បត់​អង្គការ​ជា​ពិសេស​គឺ​ខ្សែបណ្តាញ​របស់​សូ​វៀត​ អា​មេ​រិ​ក​ ឬ​គិញ​វៀតណាម​។​

​សាក្សី​បានឱ្យ​ដឹង​ថា​ថ្នាក់លើ​បាន​ប្រាប់​ដល់​លោក​ថា​អ្នកទោស​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​បញ្ជូន​មក​កាន់​គុក​ទួល​ស្លែង​គឺជា​អ្នក​ក្បត់​ ឬ​ជា​គិញ​សម្ងាត់​របស់​សូ​វៀត​ អា​មេ​រិ​កាំ​ង​ និង​គិញ​វៀតណាម​ ។​ សាក្សី​ ឡា​ច​ មាន​ បាន​ប្រាប់​អង្គ​ជំនុំជម្រះ​ថា​អ្នក​ សួរ​ចម្លើយ​ត្រូវ​សួរ​ចម្លើយ​អ្នកទោស​រហូត​បាន​ចម្លើយ​សារភាព​ថា​ជា​អ្នក​ក្បត់ជាតិ​ ឬ​គិញ​សម្ងាត់​ដូច​អ្វី​ដែល​គេ​បាន​ ចោទប្រកាន់​ ។​ លោក​បាន​ថ្លែង​ថា​គោក​នយោបាយ​របស់​បក្សកុម្មុយនិស្ត​កម្ពុជា​គឺ​ត្រូវ​កម្ទេច​ចោល​ខ្មាំង​ទាំងអស់​ ។​ លោក​ថា​ចំពោះ​អ្នកទោស​ដែល​មិន​ឆ្លើយ​ទៅ​នឹង​សំណួរ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ធ្វើ​ទារុណកម្ម​ ។​

​លោក​ នេត្រ​ ភក្ត្រា​ មន្ត្រី​នាំពាក្យ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​ថ្លែង​ថា​លោក​ ឡា​ច​ មាន​ គឺ​មនុស្ស​ទី​ ហើយ​ដែល​ត្រូវ​បាន​កោះហៅ​មក​ផ្តល់​សក្ខីកម្ម​ក្នុង​នាម​ជា​សាក្សី​នៅ​ក្នុង​អង្គហេតុ​មន្ទីរ​សន្តិសុខ​ស​-២១​ ក្នុង​នោះ​រួម​មាន​លោក​ ជុំ​ មី​ ក្នុង​នាម​ជាដើម​បណ្តឹងរដ្ឋប្បវេណី​ សាក្សី​ ញ៉ែ​ម​ អេ​ន​ អតីត​អ្នក​ថតរូប​នៅ​មន្ទីរ​ស​-២១​ លោក​ តយ​ តេ​ង​ និង​លោក​ ឡា​ច​ មាន​។​ អង្គ​ជំនុំជម្រះ​នឹង​បន្ត​ស្តាប់​ការ​ផ្តល់​សក្ខីកម្ម​របស់​សាក្សី​ ឡា​ច​ មាននៅ​ ថ្ងៃ​ទី​២៦​ ខែមេសា​ បន្ត​ទៀត​ ៕​

ECH_2861

ECH_2837

ECH_2877

...


111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print