តាមការប្រកាសរបស់អង្គារសុខភាពពិភពលោក WHO បានប្រកាសថា ក្នុងរយៈពេល១សប្តាហ៍កន្លងមក នៅទូទាំងពិភពលោក មានករណីស្លាប់ដោយកូវីដ ១៩ បានថយចុះ១០% គឺជាសប្តាហ៍ទីពីរហើយដែលមានការស្លាប់ថយចុះ។ ចំណែកករណីឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកវិញក៏បានថយចុះ១៦%ផងដែរក្នុងមួយសប្តាហ៍កន្លងមក។ នេះជាករណីឆ្លងថុយចុះរយៈពេល១ខែជាប់គ្នា។ តាមការប្រកាសរបស់ WHO ក្នុងរយៈពេល ១សប្តាហ៍កន្លងមក នៅទូទាំងពិភពលោកមានអ្នកស្លាប់ជាង ១០ លាននាក់ និងស្លាប់ ប្រមាណ៦ម៉ឺននាក់។ តំបន់ភាគខាងលិចអាស៊ីប៉ាស៊ីហ្វិក មានករណីឆ្លងកើនឡើងខ្ពស់។ តាមការវាយតម្លៃរបស់អង្គការសុខភាពពិភពលោក វីរុសបំប្លែងថ្មីអូមីក្រុង បានគ្រប់គ្រងការឆ្លងនៅទូទាំងពិភពលោក ដោយមានអ្នកឆ្លងរហូតដល់ទៅ ៩៩,៥%ឆ្លងអូមីក្រុង និងដែលតាមានតែ ០,៣%តែប៉ុណ្ណោះ។ ប្រទេសជាច្រើនជុំវិញពិភពលោក បានកាត់បន្ថយការរិតត្បិតទប់ស្កាត់ការឆ្លងកូវីដ ១៩ ពិសេសនៅក្នុងតំបន់អឺរ៉ុប មានអង់គ្លេស ដាណឺម៉ាកជាតដើម។ បើទោះបីមានការឆ្លង និងស្លាប់ថយចុះ ប៉ុន្តែអង្គការសុខភាពពិភពលោកប្រកាសថា នៅពេលនេះមិនទាន់អាចប្រកាសបញ្ចប់ការឆ្លងកូវីដ ១៩នោះឡើយ ៕ដោយ៖សាធី
រូបថត៖Shutterstock