រុស្ស៊ីបំផ្លាញទីតាំងសំខាន់ៗនៅក្នុងសមរភូមិប្រទេសអ៊ុយក្រែន ជាង២ពាន់កន្លែង

ចែករំលែក៖

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានប្រកាសថា កម្លាំងទាហានរុស្ស៊ីបានវាយប្រហារកម្ទេចគោលដៅនៅក្នុងទឹកដីអ៊ុយក្រែនជាង ២០០០កន្លែង គិតចាប់តាំងពីសង្គ្រាមវាយប្រហារនៅថ្ងៃទី ២៤ខែកុម្ភៈឆ្នាំ២០២២មកទល់ពេលនេះ។ ឧត្តមសេនីយ៍ Igor Konashenkov បានប្រកាសនៅថ្ងៃទី៥ខែមីនាថា «សរុបមានទីតាំង ២០៣៧កន្លែងនៅក្នុងប្រទេសអ៊ុយក្រែនរងការវាយប្រហារពីទាហានរុស្ស៊ី ក្នុងនោះមានទីបញ្ជាការ៧១កន្លែងនៃកម្លាំងទាហានអ៊ុយក្រែន ប្រព័ន្ធការពារដែនអាកាស៩៨ប្រព័ន្ធ S-300, Muk M-1 និង ស្ថានីយរ៉ាដា ៦១កន្លែង»។ ក្រៅពីនេះក៏មានយន្តហោះចម្បំាង ៦៦គ្រឿងចតនៅលើដីរងការកម្ទេច និង១៦គ្រឿងទៀតត្រូវទាហានរុស្ស៊ីបាញ់កម្ទេចនៅលើអាកាស។ ក្រៅពីនេះមានរថក្រោះ រថពាសដែក៧០៨គ្រឿងរបស់អ៊ុយក្រែនរងការបំផ្លាញ ។ ជើងទម្របាញ់មីស៊ីល៧៤គ្រឿង …និងសម្ភារសឹកជាច្រើនផ្សេងទៀត។ ក្នុងពេលនេះដែរ រុស្ស៊ីក៏បានប្រកាសឈប់បាញ់ទុកពេលឲ្យពលរដ្ឋ៥ម៉ោងដើម្បីភៀសខ្លួនចេញពីទីក្រុង ។ ជាមួយគ្នានេះដែរ រុស្ស៊ីក៏បានបញ្ជូនជំនួយ១៤០តោនទៅឱ្យពលរដ្ឋនៅក្នុងទីក្រុង Kherson ក្រោយទាហានរុស្ស៊ីគ្រប់គ្រង៕ ដោយធីរីណា

...

រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print