ជាលើកដំបូងពលរដ្ឋនូវែលសេឡង់មកប្រទេសវិញមិនចាំបាច់ធ្វើចត្តាឡីស័ក

ចែករំលែក៖

ក្រោយរយៈពេល២ឆ្នាំ នៃការអនុវត្តវិធានការទប់ស្កាត់ការឆ្លងកូវីដ១៩ យ៉ាងតឹងតែងបំផុត ប្រទេសនូវែលសេឡង់ គិតចាប់ពីថ្ងៃទី៥ខែមីនា ពលរដ្ឋដែលវិលត្រឡប់ពីក្រៅប្រទេសមកស្រុកវិញមិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ។ នៅថ្ងៃទី ៥ខែមីនា រដ្ឋាភីបាលនូវែលសេឡង់បានសម្រេចបន្ថយរាល់ការរិតត្បិតទប់ស្កាត់ការឆ្លងកូវីដ១៩ ។ ពលរដ្ឋ នៅក្រៅប្រទេសចង់វិលត្រឡប់មកកាន់ប្រទេសវិញដោយិនចាំបាច់ធ្វើចត្តាឡីស័កនោះឡើយ។ នៅអាកាសយានដដ្ឋា ពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស គឺមានអ្នកមានទទួលយ៉ាងកក់ក្តៅដូចកាលពីមុន គឺអោបថើប ចាប់ដៃជាធម្មតាដូចសម័យកាលមិនទាន់មានកូវីដ១៩ ។ តាមគម្រោង នូវែលសេឡង់មានពលរដ្ឋវិលត្រឡប់មកពីបរទេស ប្រមាណ៩០០នាក់ ក្នុងមួយសប្តាហខាងមុខ ហើយនឹងមានពលរដ្ឋរាប់ពាន់នាក់វិលត្រឡប់មកប្រទេសវិញជាបន្តបន្ទាប់។ ពាក់ព័ន្ធករណីឆ្លងកូវីដ ១៩ នៅក្នុងប្រទេសនូវែលសេឡង់បានរកឃើញរហូតដល់ទៅ ១៨.៨០០នាក់ ក្នុងរយៈពេល២៤ម៉ោង ។ បើទោះបីមានករណីឆ្លងកូវីដ១៩ កើនឡើងខ្ពស់ក្តីប៉ុន្តែពលរដ្ឋបានចាក់វ៉ាក់សាំង បានច្រើនអាចជួយទប់ស្កាត់ការឆ្លងធ្លាក់ខ្លួនឈឺធ្ងន់ ទាំងនោះហើយបានជា នូវែលសេឡង់ សម្រេចបន្ថយការរិតត្បិត៕ដោយ៖សាធី

...

រូបថត៖Katie Doyle

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print