ក្រសួងទេសចរណ៍បើកវគ្គបណ្តុះបណ្តាលជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដល់អ្នកជំនាញក្នុងខេត្តសៀមរាប

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០៥​ ខែមិនា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ ក្រសួងទេសចរណ៍​ បានបើកវគ្គបណ្តុះបណ្តាលជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ដល់អ្នកជំនាញក្នុងខេត្តសៀមរាប។

សូមជម្រាបថា​ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ប្រកាសជ្រើសរើសអ្នកជំនាញទេសចរណ៍ក្នុងសេវាកម្មភោជនីយដ្ឋាន ចូលសិក្សាវគ្គបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Services) ចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ នៅភោជនីយដ្ឋាន The Spoon Cafe ខេត្តសៀមរាប។

សិក្ខាកាមនឹងត្រូវសិក្សាលើចំណេះដឹង និងជំនាញរួមមាន៖ 

(១) តួនាទីខ្ញុំជាអ្នកផ្តល់សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (២)ទំនាក់ទំនងក្នុងសេវាកម្មភោជនីយដ្ឋាន (៣) សេវាកម្មប្រណិត (៤) ចំណេះដឹងពីសម្ភារៈ និងបរិក្ខាក្នុងភោជនីយដ្ឋាន (៥)ចំណេះដឹងពីភេសជ្ជៈ (៦)នីតិវិធីកុម្មង់ (៧) វិធីសាស្ត្រលក់ (៨) សេវាកម្មភ្ញៀវ (៩) សេវាកម្មភេសជ្ជៈ (១០) លំដាប់លំដោយនៃសេវាកម្ម (១១) នីតិវីធីការងារក្នុងភោជនីយដ្ឋាន និង(១២) អនាម័យ និងសុវត្ថិភាព។

សិក្ខាកាមដែលមានចំណាប់អារម្មណ៍ចូលសិក្សាវគ្គបណ្តុះបណ្តាលឥតគិតថ្លៃខាងលើ សូមចុះឈ្មោះតាមរយៈ https://ee.kobotoolbox.org/x/J2gxDohP៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print