មានអ្នកណាបាត់កូនប្រុសអត់! ខណៈ​នគរបាល​ខណ្ឌច្បារអំពៅ​ រកឃើញ​ក្មេងប្រុសអាយុ​ ៨ឆ្នាំ​ម្នាក់​ ​វង្វេងឪពុកម្តាយ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០៥​ ខែមិនា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ មានករណីក្មេងប្រុសម្នាក់​ វង្វេងឪពុកម្តាយ។

ប្រភពដដែលបន្តថា​ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានប្រទះឃើញក្មេងម្នាក់វង្វេង អាយុប្រហែល៨ឆ្នាំ​ ខណៈ​ដែល​ក្មេង​ប្រុស​រូប​នេះ​ ឈរយំតែម្នាក់នៅតាមផ្លូវ។ 

ជាមួយគ្នានោះ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ក៏បានប្រកាសស្វែងរក​អាណាព្យាបាល​របស់ក្មេងប្រុស​ខាងលេីនេះ​ ដូច្នេះប្រសិនបើបងប្អូនបាត់ក្មេងប្រុសដូចក្នុងរូបខាងក្រោម សូមទំនាក់ទំនងទូរស័ព្ទលេខ 012 23 25 98 / 016 996 567។ 

គួរជម្រាបថា​ កាលពីវេលាម៉ោង១៧​ និង៣០នាទីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ​ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាពិត នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានប្រទះឃើញក្មេងម្នាក់រង្វេងផ្លូវនៅមុខសាលាទួនហ្វា ផ្លូវលេខ១៧៣ កែងផ្លូវ៣១០។ ដោយក្មេងប្រុសអាយុប្រហែល៥ ទៅ៦ឆ្នាំ ពាក់អាវយឺតដៃខ្លី ពណ៌លឿងរូបតុត្តា ស្លៀកខោជើងវែងក្រឡា ក្រហម ខ្មៅ ពាក់ស្បែកជើងពណ៌ខៀវ។​ ក្រោយប្រកាសរួចក្រុមគ្រួសារក្មេងប្រុសរូបនេះ​ បានមកទទួលយកត្រលប់ទៅផ្ទះវិញផងដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print