ករណីចាប់រំលោភនារីម្នាក់បានសំរេច។
ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី០៥ខែមីនាឆ្នាំ២០២២ស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យមានឈ្មោះ
ឃួន ក្ដាម អាយុ៣២ឆ្នាំ ជនជាតិខ្មែ មុខរបរកម្មករ មានទីលំនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
ចំណែកនារីរងគ្រោះមានឈ្មោះ
យ យ អាយុ៣១ឆ្នាំ មុខរបរកសិកររស់នៅភូមិសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្តថាប៉ុស្ត៏នគរបាលរដ្ដ្ឋបាលសង្កាត់ច្រកម្ទេស បានទទួលពាក្យបណ្ដឹងផ្ទាល់មាត់ពីឪពុកនារីរងគ្រោះ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា កូនស្រីរបស់គាត់ត្រូវបានឈ្មោះ ឃួន ក្ដាម ចាប់រំលោភសេពសន្ធវះរហូតបានសំរេច។
ក្រោយពីទទួលបាន ពត៌មានភ្លាមសមត្តតកិច្ចក៏បានចុះទៅកន្លែងកើតហេតុដើម្បីនាំខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាលច្រកម្ទេសធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានរួមភេទជាមួយនារីខាងលើ បានចំនួន ០៣ ដងពិតប្រាកដមែន គឺស្មគ័្រចិត្តរៀងៗខ្លួន ពុំមានការចាប់បង្ខំឡើយ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រកម្ទេស ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់។