ខេត្តស្វាយរៀង:មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារទាំងព្រឹកខណៈដែលបុរសម្នាក់បានឆក់ខ្សែភ្លើងខណ:កំពុងតែធ្វើទ្រុងមាន់ចៃដន្យភ្លាត់ស្នៀតមិនប្រយត្ន័ហើយត្រូវបានលើកកប់ដីខ្សាច់ចាក់ទឹកជួយសង្គ្រោះអកុសលហួសពេលទៅហើយ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី០៥ខែមីនាឆ្នាំ២០២២ស្ថិតនៅភូមិត្រពាំងតាកែ វឃុំជ្រៃធំ ស្រុករមាសហែក ។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាបុរសខាងលើមានឈ្មោះ
នឹម សាមាន អាយុ៤២ឆ្នាំ
មុខរបរ ជាងផ្សារដែក
មានទីលំនៅភូមិត្រពាំងតាកែវឃុំជ្រៃធំស្រុករមាសហែក ។
តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុបុរសជាជាងផ្សាដែកបានធ្វើទ្រុងមាន់ដើម្បីកុំអោយពិបាកក្នុងការចាប់មាន់ដាក់ពេលល្ងាចព្រោះខ្លាចមានសត្វមកខាំ។
ប្រភពបន្តថាក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលថាឆក់ខ្សែភ្លើងទើបក្រុមគ្រួសារនិងអ្នកភូមិប្រញាប់ប្រញាល
លើកមកកប់ដីខ្សាច់និងបានចាក់ទឹកដើម្បីជួយសង្គ្រោះអកុសលហួសពេលទៅហើយ។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។