បើកម៉ូតូជែងគ្នាទាក់ដៃចង្កូតដួលត្រូវរថយន្តសណ្តោងរ៉ឺម៉កមកពីក្រោយកិនស្លាប់ម្នាក់របួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

   ភ្នំពេញ : យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗនិង៤នាក់ទៀតរងរបួសធ្ងន់និងស្រាលក្នុងករណីបើកម៉ូតូជែងគ្នាមិនផុតទាក់ដៃចង្កូតដួលហើយត្រូវរថយន្តសណ្ដោងរុឺម៉កបើកមកពីក្រោយកិនពីលើ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥​ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩និង០០នាទីព្រឹកស្ថិតនៅលើផ្លូវជាតិលេខ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ​ ៧០-៧១ ក្នុងភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

   សមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើនេះគឺកើតឡើងដោយសារតែម៉ូតូមួយគ្រឿង​ម៉ាកហុងដាប៊ីត ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ​ 1P-1125 បើកបរដោយឈ្មោះ​ រ៉ន​ រ៉ា ភេទស្រី អាយុ២១ឆ្នាំ មុខរបរ​កម្មការិនីរោងចក្រ នៅភូមិក្រាំងក្រូច ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ស្លាប់នៅនឹងកន្លែងកើតហេតុ)​ និងមានអ្នកជិះពីក្រោយចំនួន២នាក់៖ ទី១-ឈ្មោះ​ រ៉ន សារ៉ាត់​ ភេទ​ស្រី អាយុ១៩ឆ្នាំ មុខរបរនិស្សិត នៅភូមិឃុំ​ជាមួយគ្នា (រង​របួសធ្ងន់) ទី២-ឈ្មោះ​ រតនា​ នីកា​ ភេទស្រី​ អាយុ៤ឆ្នាំ​ នៅភូមិឃុំជាមួយគ្នា​ (រង​របួសធ្ងន់)​ ដែលបើកបរមកពីទិសខាងជើង លុះបើកមកដល់ចំណុចខាងលើក៏បានបើកជែងរួចទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ តាកែវ​ 1Z-3198 បណ្តាលឲ្យដួលដែលបើកបរដោយឈ្មោះ​ អួន​ សុគា ភេទស្រី អាយុ២០ឆ្នាំ​ មុខរបរកសិករ នៅភូមិរមន់​ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ​ (រងរបួសស្រាល)​ មានឌុបមនុស្សម្នាក់ពីក្រោយឈ្មោះ​ សន​ សុភាព​ អាយុ៤៦ឆ្នាំ មុខរបរកសិករ​ នៅភូមិឃុំជាមួយគ្នា (រង​របួសស្រាល)​ ដែលបើកបរមកពីទិសខាងជើង។ ពេលបុកគ្នារួចភ្លាមនោះក៏មានរថយន្តមួយគ្រឿងបើកមកពីក្រោយហើយបានមកកិនអូសម៉ូតូម៉ាកប៊ីតនោះតែម្តង ដែលរថយន្តនោះម៉ាកហ៊ីយ៉ាន់ដាយ​ ប្រភេទក្បាលសណ្តោង ពណ៌លឿង-បៃតង ពាក់ស្លាកលេខ​ ភ្នំពេញ​ 3E-8593 មានសណ្តោងរ៉ឺម៉កពណ៌លឿង​ ពាក់ស្លាកកលេខ ភ្នំពេញ​ 4A-6797 (អ្នកបើកបរគេចខ្លួនបាត់)​ ដែលកំពុងបើកបរមកពីទិសខាងជើង។ អ្នករបួសទាំងអស់ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។ 

    ក្រោយកើតហេតុហេតុកម្លាំងជំនាញបានចុះទៅធ្វើការត្រួតពិនិត្យនិងវាស់វែងដើម្បីដោះស្រាយតាមនីតិវិធី និងបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី  រីឯវត្ថុតាងម៉ូតូនិងរថយន្តខាងលើ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕ដោយ ស សម

 

...

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print