ឃាត់ខ្លួនបុរសម្នាក់​ជា​ជាងភ្លើង​ និងម្នាក់ទៀតជាកម្មកររោងចក្រ​ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន​ នៅខេត្តព្រះសីហនុ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរស​២នាក់​ ម្នាក់​ជា​ជាងភ្លើង​ និងម្នាក់ទៀតជាកម្មកររោងចក្រ​ ត្រូវ​បានកម្លាំងនគរបាលខេត្តព្រះសីនុ​ ស្រាវជ្រាវបង្ក្រាប​ និងឃាត់ខ្លួនពួកគេបន្ទាប់ពីពាក់ពន្ធ័នឹងករណីគ្រឿងញៀន​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​នគរបាល​ស្នងការនគរបាលខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃចន្ទ​ទី​០៧​ ខែមិនា​ ឆ្នាំ​២០២២។

យោង​តាម​របាយការណ៍​ដដែល​ បានបន្តថា​ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំ​នាញនៃអធិការដ្ឋាននគរ​បាលស្រុកព្រៃនប់ កាលពីថ្ងៃអាទិត្យទី០៦ ខែមីនាម្សិលមិញនេះ​ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីគ្រឿងញៀន វេលាម៉ោង​១៣:០០នាទី នៅចំណុចក្នុងបន្ទ​ប់ជួល ស្ថិតក្នុងភូមិគគីរ ឃុំបិត​ត្រាំ​ង ស្រុកព្រៃនប់ខេត្តព្រះសីហនុ ។ 

ជនសង្ស័យមានឈ្មោះ ម៉ាត់ យ៉ាក់កូប ភេទប្រុស អាយុ​៣២ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរកម្មកររោងចក្រ​ ស្នាក់នៅភូមិគគីរ​  ឃុំបិតត្រាំង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ និងដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៧កញ្ចប់ (ធំចំនួន០១កញ្ចប់) និងទូរស័ព្ទដៃចំនួន០១គ្រឿង ។

លុះដល់វេលាម៉ោង​១៤:០០នាទី ថ្ងៃដដែល ជនសង្ស័យខាងលើបានសហ​ការជាមួយកម្លាំងយើងឈានទៅឃាត់​ខ្លួន ជនសង្ស័យម្នាក់ទៀត នៅចំណុចក្នុងបន្ទប់ក្បែរគ្នាដែលមានឈ្មោះ សុីម ម៉េងឡុង ភេទ​ប្រុស អាយុ២៤ឆ្នាំ មុខ​របរជាងភ្លើង ស្នាក់នៅភូមិគគីរ​ ឃុំបិតត្រាំង​ ស្រុកព្រៃ​នប់ ខេត្តព្រះសីហនុ​ ។ 

ដោយដកហូតវត្ថុតាងរួមមាន៖                                                         -ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០២កញ្ចប់(ធំ) ។

-ទូរស័ព្ទដៃចំនួន០១គ្រឿង ។​

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធី និងចាត់ការតាមច្បាប់ ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print